ព័ត៌មានជាតិ

កងទ័ព​អ៊ីស្រាអែល​និយាយ​ថា ប្រទេសអ៊ីរ៉ង់​ចាប់ផ្តើមបើកការវាយប្រហារទៅលើ​អ៊ីស្រាអែលដោយប្រើដ្រូន

កងទ័ពអ៊ីស្រាអែលបាននិយាយថា ប្រទេសអ៊ីរ៉ង់​ចាប់ផ្តើមបើកការ​វាយប្រហារទៅលើ​អ៊ីស្រាអែលដោយប្រើដ្រូនដោយផ្ទាល់ចេញពីទឹកដីរបស់ខ្លួនកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ការវាយប្រហារនេះ បានកត់សម្គាល់ឲ្យឃើញថា ភាពតានតឹងកាន់តែឡើងកំដៅថែមទៀតនៅក្នុងតំបន់។

នាយករដ្ឋមន្ត្រី លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ ធ្លាប់បាននិយាយពីមុនមកហើយថា អ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់ ការវាយប្រហារដោយផ្ទាល់ពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការគម្រាមកំហែងរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានធ្វើឡើង ជាការការសងសឹកតបតទៅវិញចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរី៕ ប្រភព៖ FRANCE 24

អត្ថបទពាក់ព័ន្ធ

Back to top button