
សហរដ្ឋអាមេរិក ៖ កប៉ាល់ ទេសចរណ៍ ធំ បំផុត របស់ ពិភពលោក «Icon of the Seas» បាន ចេញដំណើរ ជា លើក ដំបូង របស់ ខ្លួន ពី ទីក្រុង ម៉ៃ អា មី (Miami) រដ្ឋ ផ្ល រី ដា (Florida) សហរដ្ឋអាមេរិក កាលពី ថ្ងៃ ទី ២៧ ខែមករា ឆ្នាំ ២០២៤ ចំ ពេល មានការ ព្រួយបារម្ភ អំពី ការ បំ ភាយ ឧស្ម័ន មេតាន របស់ កប៉ាល់ មួយ នេះ ។
កប៉ាល Icon of the Seas មាន ប្រវែង ៣៦៥ ម៉ែត្រ ២០ ជាន់ និង ទម្ងន់ ២៤៨,៦៦៣ តោន ធំ ជាង កប៉ាល់ ទី តា និក (Titanic) រហូត ដល់ ៥ ដង ឯណោះ ។ កប៉ាល់ នេះ អាច ផ្ទុក មនុស្ស បាន អតិបរមា ៧,៦០០ នាក់ ដោយ ក្នុង អ្នកដំណើរ ៥,៦១០ នាក់ និង សមាជិក នាវិក ២,៣៥០ នាក់ ។ កប៉ាល់ នេះ មាន អាង ហែល ទឹក ចំនួន ៧ ហើយ និង ស្លាយ ទឹក ឬ Waterslide ចំនួន ៦ រួម ជាមួយ ភោជនីយដ្ឋាន សាលតន្ត្រី បារ ចំនួន ៤០ និង កន្លែង អង្គុយ លេង ដែល សុទ្ធតែ ប្រណិត ភាព ទាំងអស់ ។
កប៉ាល់ Icon of the Seas ចំណាយ ទឹកប្រាក់ សរុប អស់ ២ ពាន់ លាន ដុល្លារ អា មេ រិ ក ដើម្បី សាងសង់ ដែល ទទួល ការ សាងសង់ ដោយ ក្រុមហ៊ុន Meyer Turku មាន មូលដ្ឋាន នៅ ក្នុង ទីក្រុង ទួ រ គូ (Turku) ប្រទេស ហ្វាំ ង ឡង់ និង ត្រូវ បាន គ្រប់គ្រង ដោយ ក្រុមហ៊ុន Royal Caribbean Group របស់ អា មេ រិ ក ។ កប៉ាល់ នេះ កំពុង ធ្វើ ដំណើរ កម្សាន្ត កោះ រយៈពេល ៧ ថ្ងៃ នៅ តំបន់ ត្រូពិច ការ ធ្វើ ដំណើរ ទាំងមូល លើ កប៉ាល់ ត្រូវ ចំណាយ អស់ ចាប់ពី ១,៨០០ ដុល្លារ រហូត ដល់ ២,២០០ ដុល្លារ សម្រាប់ មនុស្ស ម្នាក់ ។
ការ សាងសង់ កប៉ាល់ Icon of the Seas បាន ចាប់ផ្តើម ក្នុង ខែមិថុនា ឆ្នាំ ២០២១ ។ នៅ ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន Royal Caribbean Group បាន ប្រកាស ថា កប៉ាល់ Icon of the Seas ធំ ជាង កប៉ាល់ Oasis Class ជា ផ្លូវការ ។ នៅ ថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ កប៉ាល់ នេះ បាន ចេញដំណើរ សម្រាប់ ការ សាកល្បង លើ សមុទ្រ ជា លើក ដំបូង របស់ ខ្លួន ។ នៅ ថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កប៉ាល់ Icon of the Seas ត្រូវ បាន ប្រគល់ ជា ផ្លូវការ ទៅ ក្រុមហ៊ុន Royal Caribbean Group ពោល គឺ ត្រឹមតែ ២ ខែ ប៉ុណ្ណោះ មុន ការ បង្ហាញខ្លួន ជា ផ្លូវការ នៅ ទីក្រុង ម៉ៃ អា មី ក្នុង ខែមករា ឆ្នាំ ២០២៤ ។
ទោះ យ៉ាងណា ក៏ ដោយ ក្រុម អ្នក បរិស្ថាន ព្រមាន ថា កប៉ាល់ Icon of the Seas ដើរ ដោយ ឧស្ម័ន ធម្មជាតិ រាវ នឹង លេច ធ្លាយ មេតាន ដែល បង្ក គ្រោះថ្នាក់ ទៅ ក្នុង អាកាស ។ លោក Bryan Comer នាយក កម្មវិធី សមុទ្រ នៃ ក្រុមប្រឹក្សា អន្តរជាតិ ស្តី ពី ការ ដឹក ជញ្ជូន ស្អាត ICCT ត្រូវ បាន ដកស្រង់ សម្តី ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ថា វា គឺជា ជំហាន មួយ ក្នុង ទិស ដៅ ខុស ។
កាលពីដើម ស ប្តា ហ៍ នេះ ICCT បាន ចេញផ្សាយ របាយការណ៍ មួយ ដោយ បាន លើក ហេតុផល ថា ការ បំ ភាយ ឧស្ម័ន មេតាន ពី Icon of the Seas ដែល ប្រើ ឧស្ម័ន ធម្មជាតិ រាវ គឺ ខ្ពស់ ជាង បទ ប្បញ្ញត្តិ បច្ចុប្បន្ន ដែល បាន សន្មត់ ។ ឧស្ម័ន មេតាន នៅ ក្នុង បរិយាកាស ទប់ កំ ដៅ ៨០ ដង ច្រើន ជាង កាបូនឌីអុកស៊ីត ក្នុង រយៈពេល ២០ ឆ្នាំ ហើយ ការ កាត់ បន្ថយ ការ បំ ភាយ ឧស្ម័ន នេះ ត្រូវ បាន គេ មើលឃើញ ថា មាន សារៈសំខាន់ ក្នុង ការ ពន្យឺតការ ឡើង កំ ដៅ ផែនដី ។
អ្នកនាំពាក្យ របស់ ក្រុមហ៊ុន Royal Caribbean Group ត្រូវ បាន ដកស្រង់ សម្តី ដោយ ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក ដោយ អះអាង ថា កប៉ាល់ Icon of the Seas មាន ប្រសិទ្ធភាព ថាមពល ច្រើន ជាង ២៤% ដែល តម្រូវ តាម ស្តង់ ថា របស់ អង្គការ សមុទ្រ អន្តរជាតិ សម្រាប់ កប៉ាល់ ទំនើប ។
កាលពី ថ្ងៃ ទី ២៥ ខែមករា ឆ្នាំ ២០២៤ កន្លង ទៅ កីឡាករ Lionel Messi ប្រធាន ក្រុមបាល់ទាត់ ជម្រើសជាតិ អា ហ្ស ង់ ទី ន ដែល ឈ្នះ ពានរង្វាន់ World Cup 2022 ហើយ បច្ចុប្បន្ន កំពុង ប្រកប អាជីព ជាមួយ ក្លិប Inter Miami លី គ កំពូល សហរដ្ឋអាមេរិក បាន លេច វត្តមាន ចូលរួម ក្នុង ពិធី សម្ពោធ កប៉ាល់ Icon of the Seas ជា ផ្លូវការ ផង ដែរ ៕ ( ប្រភព ៖ BBC)




