ព័ត៌មានជាតិ

កម្ពុជា – ថៃ ប្តេជ្ញា ពង្រឹង កិច្ចសហប្រតិបត្តិការ ក ង ទ័ពជើងទឹកជាពិសេស ការបណ្តុះបណ្តាល និង ផ្លាស់ប្តូរ ព័ត៌មាន

ភ្នំពេញៈ កម្ពុជា និង ថៃ ប្តេជ្ញា បន្ត ពង្រឹង និង ពង្រីក កិច្ច សហ ប្រតិ បត្តិការ ក ង ទ័ព ជើង ទឹក នៃ ប្រទេស ទាំង ២ ជា ពិសេស លើ ផ្នែក បណ្តុះ បណ្តាល ធន ធាន មនុស្ស និង ការ ផ្លាស់ ប្តូរ ព័ត៌ មាន គ្នា ខណៈ កម្ពុជា បើក ចំហ ការ ទូត នូវ រាល់ កិច្ច សហ ប្រតិ បត្តិការ ឱ្យ កាន់ តែ ស៊ី ជម្រៅ ជា មួយ បណ្តា ប្រទេស នៅ ក្នុង តំបន់ និង សកល លោក ។ 

ការ ប្តេជ្ញា ចិត្ត រវាង ប្រទេស ទាំង ២ ធ្វើ ឡើង តាម រយៈ ជំនួប ពិភាក្សា ការងារ រវាង លោក ឧ បនាយ ករដ្ឋមន្ត្រី  ទៀ សីហា រដ្ឋ មន្ត្រី ក្រសួង ការ ពារ ជាតិ និង លោក អៈ ឌុ ង ផាន់ អៀម (Ad oong Pan Iam) អគ្គ មេ បញ្ជា ការ កង ទ័ព ជើង ទឹក ភូមិ ន្ទ ថៃ កាលពី ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងឱកាស គណៈ ប្រតិភូ យោធា ថៃ មក បំពេញ ទស្សន កិច្ច នៅ កម្ពុជា ។ នេះ បើ យោង តាម ការ ផ្សព្វ ផ្សាយ លើ គេហ ទំព័រ ផ្លូវ ការ របស់ ក្រសួង ការពា រជាតិ នៅ ថ្ងៃទី ១៤ ខែកុម្ភៈ ។ 

ប្រភព ដដែល បាន ឱ្យ ដឹង ថា នៅ ក្នុង ជំនួប នេះ លោក ទៀ សីហា បាន ស្វា គមន៍ ចំពោះ ដំណើរ ទស្សន កិច្ច របស់ គណៈ ប្រតិភូ យោធា ថៃ មក កាន់ កម្ពុជា ហើយ លោក បានបញ្ជាក់ ថា កម្ពុជា សាទរ ការ បន្ត ពង្រឹង កិច្ច សហ ប្រតិ បត្តិ ការ បន្ថែម ទៀត ជា មួយ ភាគី កង ទ័ព ជើង ទឹក ភូមិន្ទ ថៃ ចំពោះ ការ បណ្តុះ បណ្តាល ធន ធាន មនុស្ស ដល់ នាយ ទា ហាន បន្ត វេន កម្ពុជា ក្នុង ន័យ ពង្រឹង សមត្ថ ភាព ព្រមទាំង ការ ផ្លាស់ ប្តូរ ព័ត៌ មាន គ្នា ទៅ វិញ ទៅមក រវាង កង ទ័ព ជើង គោក នៃ ប្រទេស ទាំង ២ ក្នុង នាម ជា ប្រទេស ជិត ខាង គ្នា និង សមា ជិក អាស៊ាន ដូច គ្នា ។ 

លោកបាន បន្ត ថា ៖« ក្រោម ការ ដឹក នាំ របស់ រាជ រដ្ឋាភិ បាល អាណត្តិ ថ្មី ដែល មាន សម្តេច មហា ប វរ ធិបតី ហ៊ុន ម៉ា ណែ ត ជា ប្រមុខ បាន ដាក់ ចេញ នូវ យុទ្ធសា ស្ត្រ បញ្ច កោណ ឱ្យ អនុវត្ត គ្រប់ ជ្រុង ជ្រោយ។ ដោយ ឡែក នយោ បាយ ការ បរទេស យើង នៅតែ បន្ត ឮធ្វើ កិ ច្ចសហ ប្រតិ បត្តិ ការ ជាមួយ បណ្តា ប្រទេស ជា មិត្តនៅ លើ សកល លោក ពិសេស ប្រទេស ក្នុង តំបន់ » ។ 

ត្រង់ ចំណុច នេះ លោក បានបញ្ជាក់ ថា ការ ពង្រឹង ទំនាក់ ទំនង រវាង កម្ពុ ជា និង ថៃ ឱ្យ កាន់ តែ រឹងមាំ ស្តែង ឡើង តាម រយៈ ដំណើរ ទស្សន កិច្ច របស់ លោ កនាយក រដ្ឋ មន្ត្រី ហ៊ុន ម៉ា ណែ ត ទៅ ប្រទេស ថៃនា ពេល ថ្មីៗ ជា ឧទាហ រណ៍ ស្រាប់ ។ 

ឆ្លៀត នា ឱកាស នោះ លោក ទៀ សីហា ក៏បាន លើក ឡើង ពី ទំនាក់ ទំនង យ៉ាង ជិត ស្និទ្ធ រវាង កង ទ័ព ជើង អាកាស របស់ កម្ពុជា និង ថៃ ដែល មាន កិច្ច សហ ប្រតិ បត្តិការ ល្អ នា ពេល កន្លង ទៅ ផង ដែរ ខណៈ ភាគី ថៃ ឆ្លៀត បង្ហាញ វត្ត មាន របស់ មេ បញ្ជា ការ កង ទ័ព អាកាស ភូមិន្ទ ថៃ ក្នុង អា ណត្តិ ថ្មី ដល់ កម្ពុជា ។

ជា មួយ គ្នា នេះ លោក អៈ ឌុ ង ផាន់ អៀម ក៏បាន បញ្ជាក់ ប្រាប់ ភាគី កម្ពុជា ផង ដែរ ថា ដំណើរ ទស្សនកិ ច្ច របស់ គណៈ ប្រតិភូ យោធា ជើង ទឹក ថៃ ខ្លួន មក កាន់ កម្ពុជា លើក នេះ គឺ ក្នុង ន័យ បង្កើន កិច្ច សហ ប្រតិ បត្តិការ រវាង កង ទ័ព ជើង ទឹក នៃ ប្រទេស ទាំង ២ ខណៈ កម្ពុជា កំពុង មាន សុខ សន្តិ ភាព និង មាន រដ្ឋាភិ បាល ថ្មី ដឹកនាំ ដោយ លោក ហ៊ុន ម៉ា ណែ ត ។

តាម រយៈ ក្រសួង ការ ពារ ជាតិ កម្ពុ ជា អគ្គ មេ បញ្ជា ការ កង ទ័ព ជើង ទឹក ភូមិន្ទ ថៃ រូបនេះ បានបន្ថែម ថា ៖« ហើយ ក៏ មានការ ផ្លាស់ ប្តូរ ដំណើរ ទស្សន កិច្ច របស់ នាយ ទា ហាន និង នាយ ទាហាន ជាន់ ខ្ពស់ នៃ កង ទ័ព ជើង ទឹក ទាំង ២ នឹង បន្ត ទៅ ឆ្នាំ ក្រោយៗ ទៀត ដើម្បី ពង្រីក កិច្ច សហ ប្រតិ បត្តិ ការ ដ៏ ល្អ នឹង គ្នា » ។

ពាក់ ព័ន្ធ នឹងរឿង នេះ លោក យង់ ពៅ អគ្គ លេខា ធិការ នៃ រាជ បណ្ឌិត្យ សភា កម្ពុជា លើក ឡើង ថា ក្រោម ឆត្រ នៃ កិច្ច សហ ប្រតិ បត្តិ ការ ភាព ជា ដៃគូ យុទ្ធ សាស្ត្រ ដែល ភាគី កម្ពុជា និង ថៃទើប បាន ដំឡើង កម្រិត គឺ ត្រូវ ចាប់ ផ្តើម បោះជំ ហាន ក្នុង កិច្ច សហ ប្រតិ បត្តិ ការ នា នា រួម ទាំង យោ ធា ដែល រួមមាន ក្នុង ផ្នែក កង ទ័ព ជើងទឹ ក នេះ ផង ដែ លជា ជំហាន នៃ កិច្ច សហ ការ ក្នុង ដែន សមុទ្រ ដែល អាច មាន ការធ្វើ សម យុទ្ធ យោធា រួមគ្នា លើ ផ្ទៃ ទឹក នា ពេល អនា គត ដើម្បី ពង្រឹង សមត្ថ ភាព កង ទ័ព និង ពង្រឹង សន្តិ សុខ ដែន សមុទ្រ ។

លោក ថ្លែង ថា ៖« កិច្ច សហប្រ តិបត្តិ ការ នេះ មាន សារៈសំ ខាន់ ហើយ ខ្ញុំ សូម សាទរ ដែល ប្រទេស យើង ទាំង ២ ត្រូវ ចាប់ ផ្តើម ពង្រឹង សមត្ថ ភាព កង ទ័ព លើ គ្រប់ ផ្នែក ហើយ នេះ គួប ផ្សំ នឹង ទំនាក់ ទំនង ក្នុង ភាព ជា ដៃគូយុទ្ធ សាស្ត្រ ដែល ត្រូវ មាន កិច្ច សហ ប្រតិ បត្តិកា រ គ្រប់ ជ្រុង ជ្រោយ ផង ។ នេះ ដើម្បី ពង្រឹង សន្តិ សុខ ជើង ទឹក ការ ពង្រឹង សមត្ថ ភាព កង ទ័ព ជើង ទឹក កម្ពុជា ខណៈ កង ទ័ព ជើង ទឹក យើង នៅ មាន កម្រិត ត្រូវ ពង្រឹង បន្ថែម » ។

លោក បាន បន្ថែម ថា ការ មាន ទំនាក់ ទំនង យោធា ល្អ រវាង កម្ពុជា និង ថៃ ជា ភាព ចាំបា ច់ ដើម្បី ឱ្យ ភាគី ប្រទេស ជិត ខាង គ្នា នេះ យល់ ពីគ្នា ច្បាស់ ជា ពិសេស កិច្ច ការងារ ព្រំដែន ទាំង ដែន គោក និង ដែន ទឹក ហើយ ខណៈ យោធា មាន តួនាទី ការ ពារ ខ្សែ បន្ទាត់ ព្រំដែន ផង ។

លោក បាន បញ្ជាក់ ថា ៖« ក្នុង នាម ជា ប្រទេស ជិត ខាង ល្អ ត្រូ វតែមាន កិច្ច សហ ការ ផ្នែក ព្រំដែន បាន ល្អ ហើយ ទំនាក់ ទំនង នេះ ទៀត សោត អាច កាត់ បន្ថយ ភាព តាន តឹង ឬ បញ្ចៀស ការ ផ្ទុះអា វុធ នៅ ពេល មាន ការ ប្រឈម មុខ ដាក់ គ្នា ផង ដែរ »៕

អត្ថបទពាក់ព័ន្ធ

Back to top button