ព័ត៌មានជាតិ

កម្លាំងសត្ថកិច្ចនគរបាលជំនាញស្រុកជុំគិរី ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

យោងតាមអគ្គស្នងការនរកបាលជាតិ ដោយមានការយកចិត្តទុកដាក់ ណែនាំ និងបញ្ជាយ៉ាងម៉ឺនម៉ាត់ពី លោក ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបនូវរាល់បទល្មើស នៅថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២០៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាល ស្រុកជុំគីរី ខេត្តកំពត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត បានបង្រ្កាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀន បាន០១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិតាទែន ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ជិន សារិត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិតាទែន ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត និងដកហូតបានវត្ថុតាងរួមមាន ១-ម្ស៉ៅក្រាមព៍ណសថ្លា០១កញ្ចប់តូច និងទូរស័ព្ទ២គ្រឿង។

បន្ទាប់មកទៀតកម្លាំងសមត្ថកិច្ចជំនាញ ក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀត៖ ១-ឈ្មោះ វែន តូច ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ២-ឈ្មោះ អ៊ួន អ៊ីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិតូច ឃុំក្រាំងស្មាយ ស្រុកឈូក ខេត្ដកំពត និង ៣-ឈ្មោះ ខាន់ នាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិតាទែន ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ដោយអ្នកទាំង៣នាក់ សុទ្ធសឹងតែជាអ្នកប្រើប្រាស់។

ក្រោយមកទៀតកម្លាំងសម្ថកិច្ចជំនាញ ក៏បានបន្តសហការជាមួយកម្លាំងអធិការដ្ឋានស្រុកអង្គរជ័យ ខេត្តកំពត បានចុះឆែកឆេរផ្ទះ និងឃាត់ខ្លួនឈ្មោះ ហង្ស រតនា (ពន្លក) ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិណងសាហេតុ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដោយដកហូតវត្ថុតាងបានមានដូចជា ម្សៅក្រាមព៍ណសចំនួន០៥កញ្ចប់ (ធំ ១ ) ទម្ងន់១០.៨៣ក្រាម ទូរស័ព្ទ២គ្រឿង ម៉ូតូ០៣គ្រឿង កាំភ្លើងកែច្នៃ១ដើម ដាវ៣ដើម និងសម្ភារៈសម្រាប់ជក់មួយចំនួនទៀត។

នាពេលបច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៃព្រះរាជាណចក្រកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

Back to top button