ព័ត៌មានជាតិ

ករណីភ្លើងឆេះព្រៃក្នុងដីឡូមួយកន្លែង ស្ថិតនៅភូមិកែប សង្កាត់កែប ខេត្តកែប

ខេត្តកែប ៖ មានករណីភ្លើងឆេះព្រៃក្នុងដីឡូមួយកន្លែង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប នៅ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើតាមស្នងការដ្ឋាននគរបាល ខេត្តកែបបានបង្ហោះនាថ្ងៃនេះ ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ខាងយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២ គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងកែប ១គ្រឿង) ដោយប្រើប្រាស់ទឹកអស់ចំនួន៤ឡានផងដែរ ។
ទាក់ទិននឹងហេតុការណ៍នេះ យើងគ្រប់គ្រងបានដោយបាញ់ទឹកពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃដដែល ដោយមិនបណ្តាលឲ្យរាលដាលប៉ះពាល់ផលដំណាំ និងលំនៅឋានប្រជាពលរដ្ឋនោះទេ ។
សូមរំលឹកថា ចំពោះករណីភ្លើងចេះ និងមានករណីឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ ឆេះសិប្បកម្មនេះពិតជាមានច្រើនករណីណាស់មកហើយ ដូច្នេះ មានតែសុំចិត្តឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែន ៕

អត្ថបទពាក់ព័ន្ធ

Back to top button