
ភ្នំពេញ ៖ នៅ យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះឈើប្រក់ស័ង្កសីអស់ទាំងស្រុង ហើយរាលដាលដល់ផ្ទះអ្នកជិតខាង ចំនួន២គ្រួសារ, សណ្ឋាគារបែកបញ្ចក់មួយចំនួន ហើយនឹងផ្ទះជាន់លើប្រហែល២០%។
ប្រភពព័ត៌មានបានបញ្ជាក់ថា នៅម៉ោង១០:៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប, រថយន្តស្រាបៀកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៦ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ពុំបានប្រើប្រាសទឹក៕





