ព័ត៌មានជាតិ

កាត់ទោស ចិនតៃវ៉ាន់ ៦ នាក់ ដឹក ជញ្ជូន គ្រឿងញៀ.ន ជិត ៨០០ គីឡូក្រាម ប៉ុន្តែ ប្រកាស សាលក្រម ផ្តន្ទាទោស ទៅ ថ្ងៃ ទី ១ មេ សា ខាង មុខ

រាជធានី ភ្នំពេញ ៖ សាលាដំបូង រាជធានី ភ្នំពេញ កាលពី ព្រឹក ថ្ងៃ ទី ០៥ ខែមីនា ឆ្នាំ ២០២៤ បាន លើកយក សំណុំរឿង ជនជាតិ ចិន តៃវ៉ាន់ ៦ នាក់ ពាក់ ពន្ធ ករណី រក្សា ទុក ដឹក ជញ្ជូន និង ជួញដូរ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ប្រមាណ ៧៨០ គីឡូក្រាម ប៉ុន្តែ តុលាការ បាន លើក ពេល ប្រកាស សាលក្រម ទៅ ថ្ងៃ ទី ១ ខែមេសា ឆ្នាំ ២០២៤ ដើម្បី ផ្តន្ទាទោស លើ ជនជាប់ចោទ ។

សវនាការ ខាងលើ នេះ បាន ធ្វើ ឡើងជា ធារ ណៈ ដែល ដឹកនាំ ដោយ លោក ស សំណាង ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ សាលាដំបូង រាជធានី ភ្នំពេញ និង ចំពោះ មុខ ជន ត្រូវ ចោទ ព្រមទាំង មេធាវី ការពារ ក្តី ដោយ មានការ សួរ ដេញដោល គ្រប់គ្រាន់ តាម នីតិវិធី ។
ជន ត្រូវ ចោទ ទាំង ៦ នាក់ រួម មាន ៖
១. ឈ្មោះ CHEN CHI HSIANG ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជា ” មេខ្លោង ” ។
២. ឈ្មោះ AN CHI WEI ភេទ ប្រុស អាយុ ៣២ ឆ្នាំ
៣. ឈ្មោះ TUAN ZHONG YUE ភេទ ប្រុស អាយុ ៤៧ ឆ្នាំ
៤. ឈ្មោះ CHAN I YANG ភេទ ប្រុស អាយុ ៣៥ ឆ្នាំ
៥. ឈ្មោះ LIAO SHI BO ភេទ ប្រុស អាយុ ២៧ ឆ្នាំ
៦. ឈ្មោះ TSAI YU CHING ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ។

សូម រម្លឹក ថា កាលពី ព្រឹក ថ្ងៃ ទី ៤ ខែសីហា ឆ្នាំ ២០២៣ នៅ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន បង្ហាញមុខ ជនសង្ស័យ ៦ នាក់ និង សារធាតុ ញៀន ប្រមាណ ៧៨០ គីឡូក្រាម ដែល ទើប បង្ក្រាប និង ចាប់ខ្លួន ថ្មី ៗ នេះ ។

ពិធី បង្ហាញមុខ ជនសង្ស័យ ៦ នាក់ និង សារធាតុ ជិត ៨០០ គីឡូក្រាម នោះ ធ្វើ ឡើង ដោយ លោក ឧត្តម សេនី ឯក ឃឹ ង សា រ៉ាត់ នាយក មន្តីរ ប្រឆាំង បទល្មើស គ្រឿងញៀន និង លោក ឧត្តមសេនីយ៍ទោ អ៊ី ន សុង នាយករង មន្ទីរ រួម មាន នាយការិយាល័យ ជំនាញ “ ក ១” និង មន្ត្រី ក្រោម ឱវាទ ដែល ចុះ អនុវត្ត ផង ដែរ ។

នៅ ចំពោះ មុខ អ្នក សារព័ត៌មាន លោក ឧត្តមសេនីយ៍ឯក ឃឹ ង សា រ៉ាត់ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន បាន ថ្លែង ឲ្យ ដឹង ថា សមត្ថកិច្ច នគរបាល ជំនាញ នៃ មន្ទីរ ប្រឆាំង គ្រឿងញៀន បាន បង្ក្រាប ក្រុម ឧក្រិដ្ឋជន ចរាចរណ៍ គ្រឿងញៀន ឆ្លង ដែន ជាង ៧៨០ គីឡូក្រាម ពី តំបន់ត្រីកោណមាស ដែល ឆ្លងកាត់ ពី ប្រទេស ឡាវ ចូល មក កម្ពុជា និង បម្រុង បន្ត ចេញ ទៅ កោះ តៃវ៉ាន់ ប្រទេស ចិន តាម លំហរ សមុទ្រ ។

នេះ ជា ការ បង្ក្រាប ទ្រុងទ្រាយ ធំ លើក ទី ១ ដែល លោក បាន ឡើង កាន់ តំណែង ជា នាយក មន្ទីរ ប៉ុន្តែ កន្លង មក មន្ទីរ ប្រឆាំង បទល្មើស គ្រឿង បាន បង្ក្រាប ករណី ធំ ៗ ជា ច្រើន ករណី មក ហើយ ដែរ ដោយ អនុវត្ត តាម បញ្ជា ឯកឧត្តម នាយ ឧត្ដម សេនិយ៍ សន្តិ បណ្ឌិត នេ ត សា វឿ ន អគ្គស្នងការ នគរបាល ជាតិ និង នាយ ឧត្ដម សេនិយ៍ ម៉ក់ ជី តូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ ឧត្តម សេនី ឯក ឃឹ ង សា រ៉ាត់ នាយក មន្ទីរ ប្រឆាំង គ្រឿងញៀន ។

បន្ទាប់ ពី បាន ទទួល ព័ត៌មាន ចារកម្ម ពី (DEA) កម្លាំង ជំនាញ នៃ មន្ទីរ ប្រឆាំង គ្រឿងញៀន បាន បើក ការ ស៊ើបអង្កេត រយៈពេល ជាង ៤ ខែ ដើម្បី ស្រាវជ្រាវ ច្បាម មុខសញ្ញា ឧក្រិដ្ឋជន គ្រឿងញៀន ដែល មាន អង្គការ ចាត់តាំង ជនជាតិ ចិន ( តៃវ៉ាន់ ) ១ ក្រុម បាន ធ្វើ សកម្មភាព ចរាចរណ៍ គ្រឿងញៀន ឆ្លង ដែន ពី តំបន់ត្រីកោណមាស ឆ្លងកាត់ ឡាវ – កម្ពុជា បន្ត ចេញ ទៅ កោះ តៃវ៉ាន់ ប្រទេស ចិន តាម លំហរ សមុទ្រ កាលពី ថ្ងៃ ទី ១ ខែសីហា ឆ្នាំ ២០២៣ សមត្ថកិច្ច ជំនាញ នៃ មន្ទីរ ប្រឆាំង គ្រឿងញៀន ( ក ១+ ក ៤) ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ទោ អ៊ិ ន សុង នាយករង មន្ទីរ និង លោក វរសេនីយ៍ឯក ម៉ាក់ សេរី វឌ្ឍនៈ នាយករង មន្ទីរ ចូលរួម សហការ ពី កម្លាំង ជំនាញ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និង ខេត្ត ព្រះ សីហ នុ ក្រោម ការ សម្របសម្រួល ដោយ លោក ស៊ិ ត វណ្ណៈ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ និង លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្ដ ព្រះ សីហ នុ បាន បើក កិច្ច ប្រតិបត្តិការ បង្ក្រាប ដោយ បែងចែក កម្លាំង ជា ២ ក្រុម ។

ក្រុម ទី ១ ៖ នៅ វេលា ម៉ោង ២ និង ៣០ យប់ ថ្ងៃ ទី ១ ខែសីហា ឆ្នាំ ២០២៣ បង្ក្រាប នៅ ចំណុច ភូមិ គ្រឹះ លើ ភ្នំ ស្ថិត នៅ ភូមិ ២ សង្កាត់ លេខ ៣ ក្រុង – ខេត្ត ព្រះ សីហ នុ ។
ជា លទ្ធផល ៖
ក . ឃាត់ ជនសង្ស័យ ២ នាក់ ភេទ ប្រុស ជនជាតិ ចិន ( តៃវ៉ាន់ ):
១. ឈ្មោះ AN CHI WEI កើត ឆ្នាំ ១៩៩២ ។
២. ឈ្មោះ TUAN ZHONG YUE កើត ឆ្នាំ ១៩៧៧ ។
ខ . ចាប់ យក វត្ថុ តាង :
១. សារធាតុ ញៀន ប្រភេទ កេ តា មីន ចំនួន ៧៨៥ ដុំ ស្មើ ទម្ងន់ ៧៨៩.៧៨១ ក្រាម ។
២. រថយន្ត ១ គ្រឿង ទូរស័ព្ទ ២ គ្រឿង ។

ក្រុម ទី ២ ៖ នៅ វេលា ម៉ោង ០៧:៣០( ព្រឹក ) ថ្ងៃ ទី ០១ ខែសីហា ឆ្នាំ ២០២៣ នៅ ចំណុច ផ្ទះ ជួល លេខ ០៩ និង លេខ ១១ ផ្លូវ លេខ ០៣ គម្រោង ទី ៧ បុរី ប៉េង ហួត ( បឹង ស្នោរ ) សង្កាត់ និរោធ ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ ។
ជា លទ្ធផល ៖
ក . ឃាត់ ជនសង្ស័យ ៤ នាក់ ភេទ ប្រុស ជនជាតិ ចិន ( តៃវ៉ាន់ ) :
១. ឈ្មោះ CHEN CHI HSIANG កើត ឆ្នាំ ១៩៨៦ ” មេខ្លោង ” ។
២. ឈ្មោះ CHAN I YANG កើត ឆ្នាំ ១៩៨៩ ។
៣. ឈ្មោះ LIAO SHI BO កើត ឆ្នាំ ១៩៩៧ ។
៤. ឈ្មោះ TSAI YU CHING កើត ឆ្នាំ ១៩៨៨ ។
ខ . ចាប់ យក វត្ថុ តាង ៖
– រថយន្ត ០៣ គ្រឿង
– ម៉ូតូ ០២ គ្រឿង
– ទូរ សព្ទ ០៥ គ្រឿង ។
– គណនី ធនាគារ ០៨ គណនី ។

សរុប លទ្ធផល ៖ ឃាត់ខ្លួន ជនសង្ស័យ ទាំងអស ៦ នាក់ ជា ជនជាតិ ចិន ( តៃវ៉ាន់ ) ។
២. ចាប់ យក វត្ថុ តាង ៖
– សារធាតុ ញៀន ប្រភេទ កេ តា មីន ចំនួន ៧៨៥ ដុំ ស្មើ ទម្ងន់ ៧៨៩.៧៨១ ក្រាម ។
– រថយន្ត ៤ គ្រឿង
– ម៉ូតូ ២ គ្រឿង
– ទូរ សព្ទ ៧ គ្រឿង
– គណនី ធនាគារ ៨ គណនី ។

ក្រោយ បង្ហាញមុខ ជនសង្ស័យ ទាំង ៦ នាក់ និង វត្ថុ តាង ចាប់ យក ត្រូវ បាន សមត្ត កិច្ច កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ តាម នីតិវិធី ៕

អត្ថបទពាក់ព័ន្ធ

Back to top button