ព័ត៌មានអន្តរជាតិ

ការវាយចូលទៅក្នុងទីក្រុង Rafah នឹងបន្តទៅមុខ 

នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក ប៊េនចាមីនណេតាន់យ៉ាហូ បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា ទាហាននឹងចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ ហ្គាហ្សា ស្ទ្រីប ដោយមិនខ្វល់ពីថាតើការដោះលែងចំណាប់ខ្មាំង ត្រូវបានយល់ព្រមនោះទេ។ ការភ័យខ្លាចបានបន្តកើនឡើងសម្រាប់អ្នកជំងឺ និង បុគ្គលិកដែលជាប់នៅក្នុងមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងដ៏សំខាន់នៃតំបន់ហ្គាហ្សា ដែលត្រូវបានវាយឆ្មក់ចូលដោយកងទ័ពអ៊ីស្រាអែល។

ការទម្លាក់គ្រាប់បែកដ៏សាហាវទៅលើតំបន់ហ្គាហ្សា បានបន្តពេញមួយយប់ដោយមានមនុស្ស១០០នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

យ៉ាងហោចណាស់អ្នកជំងឺ១២០នាក់ និង ក្រុមគ្រូពេទ្យ៥នាក់ កំពុងជាប់គាំងដោយគ្មានទឹក អាហារ និង អគ្គិសនីប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា នេះបើយោងតាមក្រសួងសុខាភិបាល។

អ៊ីស្រាអែលបានប្រមូលផ្តុំប្រតិបត្តិការយោធារបស់ខ្លួនជាច្រើនសប្តាហ៍នៅក្នុងទីក្រុង Khan Younis ដែលជាស្រុកកំណើតរបស់មេដឹកនាំតំបន់ហ្គាហ្សារបស់ក្រុមហាម៉ាស់គឺ លោក Yahya Sinwar ជាស្ថាបត្យករ ដែលត្រូវបានចោទប្រកាន់នៃការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមក់តឡើង៕

ប្រភព៖ FRANCE 24, ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button