ព័ត៌មានជាតិ

កុដិ ១ ខ្នង ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

ខេត្តបន្ទាយ មាន ជ័យ ៖ អគ្គី ភ័យ បាន ឆាបឆេះ កុដិ ឈើ ១ ខ្នង និង សម្ភារៈ ប្រើប្រាស់អស់ទាំងស្រុង ខណៈសមត្ថកិច្ច សន្និដ្ឋាន ថា អាច បណ្តាលមកពីទុស្សេខ្សែភ្លើង។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីល្ងាច ថ្ងៃ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅ វត្ត ដូន ណូ យ ស្ថិត ភូមិ ដូន ណូ យ ឃុំ ទ្រាស ស្រុក ស្វាយចេក ។

លោក វរៈសេនីយ៍ឯក ជា ឈ្លូ ញ អធិការ នគរបាល ស្រុក ស្វាយចេក បាន ប្រាប់ ថា នៅ ពេល ដែល អគ្គី ភ័យ ឆាបឆេះ កុដិ គឺ ព្រះសង្ឃ មិន បាន គង់នៅ ក្នុង កុដិ នោះ ទេ ព្រោះអាកាសធាតុ ក្ដៅ ក៏ចុះ មក គង់នៅ ក្រោម ស្រាប់តែ មាន អគ្គី ភ័យ បាន ឆាបឆេះ ឡើង បង្កការភ្ញាក់ផ្អើល ដល់ អ្នកស្រុក នាំ គ្នា ជួយ ពន្លត់ រហូត ដល់ រថយន្ត ពន្លត់អគ្គីភ័យ ១ គ្រឿង បាន មក ដល់ និង មាន កម្លាំង អន្តរាគមន៍ ជួយ បាញ់ ពន្លត់ ។

លោក បាន បញ្ជាក់ ថា អគ្គី ភ័យ ដែល ឆាបឆេះ កុដិ ១ ខ្នង ខូចខាត ស្ទើរ ទាំងស្រុង សង់អំពីឈើ ប្រក់ ស័ង្កសី ដែល មាន ទំហំ ៨ ម៉ែត្រx៨ ម៉ែត្រ និង ខូចខាត សម្ភារៈ ប្រើប្រាស់ និង ប្រាក់ ១០ ម៉ឺន រៀល និង ប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យ ១ គ្រឿង ប្រើប្រាស់ ទឹក ១ រថយន្ត និង កម្លាំង អន្តរាគមន៍ ១៣ នាក់ មាន នគរបាល កងរាជអាវុធហត្ថ យោធា ។

លោក វរៈសេនីយ៍ឯក ជា ឈ្លូ ញ បាន បញ្ជាក់ ថា អគ្គី ភ័យ ឆាបឆេះ កុដិ ខាងលើ អាច បណ្ដាល មក ពី ឆ្លង ច ន្ត រ អគ្គិសនី បង្ក ឆាបឆេះ អស់ កុដិ ១ ខ្នង និង សម្ភារៈ ប្រើប្រាស់ អស់ទាំង ស្រុង ៕

អត្ថបទពាក់ព័ន្ធ

Back to top button