រាជធានី ភ្នំពេញ ៖ កូនប្រុស តិរច្ឆាន ម្នាក់ ប្រើប្រាស់ គ្រឿង ញៀ . ន និង បាន ផឹកស៊ី ជាមួយ ឪពុក បង្កើត ដែល ជា មន្ត្រី យោធា លុះ ពេល ស្រវឹង ក៏ មាន ទំនាស់ ប្រពន្ធ ដែល ទើប និង សម្រាលកូន រួច ហើយ ក៏ បាន វា . យ ប្រពន្ធ ២ ដៃ ថែម ទៀត ផង ។
បន្ទាប់ ពី បានឃើញ ដូច្នេះ បុរស ជា ឪពុក រូប នោះ បាន ចូល ទៅ ឃាត់ ក៏ ត្រូវ ជន នោះ ធ្វើការ ប្រវា . យ ប្រតប់ គ្នា ជាមួយ គាត់ ហើយ ត្រូវ បានកូន ប្រុស ម្នាក់ ទៀត រួម ទាំង អ្នក ជិតខាង ចូល ទៅ ជួយ ឃាត់ បំបែក ។ ប៉ុន្តែ កូនប្រុស នោះ មិន ព្រម ស្ងប់ចិត្ត ទេ បានរ ត់ទៅ យក កាំបិត ផ្គាក់ រួច កា . ប់ ឪពុក ជា ច្រើន កាំបិត រហូត ដល់ ដួល ស្លា . ប់ ភ្លាម ៗ នៅ នឹង កន្លែង តែ ម្ដង ប៉ុន្តែ ឈាម ស្រែក ស្បែក ហៅ ជន នោះ ក៏ ត្រូវ បាន កម្លាំង សមត្ថកិច្ច ឃាត់ខ្លួន បាន ភ្លាម ៗ ផង ដែរ ។
ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៣ និង ៣៥ នាទី រសៀល ថ្ងៃ ទី ១០ ខែ មិ នា ឆ្នាំ ២០២៤ នៅ ភូមិ ទន្លាប់ ឃុំ ព្រៃ ពួច ស្រុក អង្គស្នួល ខេត្តកណ្ដាល ។
ជន ជា ឃាត . ករស ម្លា . ប់ ឪពុក ឯង បង្កើត នោះ ឈ្មោះ សួន រតនៈ អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិត រស់នៅ ភូមិ កើតហេតុ ខាងលើ ជន នេះ ប្រើប្រាស់ ថ្នាំ ញៀ . ន ព្រោះ សមត្ថកិច្ច ពិនិត្យ ឃើញ មាន សារធាតុ ញៀ . ន ក្នុង ទឹកនោម ។
ដោយឡែក បុរស ជា ឪពុក ដែល ស្លា . ប់ ឈ្មោះ សួន ផ ល្លីង អាយុ ៥៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជា មន្ត្រី យោធា រស់នៅ ភូមិ ក្នុងភូមិ កើតហេតុ នោះ ដែរ ។ ស . ព មាន ស្លាកស្នាម លើ ផ្ងា ស ខាងស្ដាំ ១ កាំបិត ទំហំ ២ សង់ទីម៉ែត្រ កណ្ដាល ក្បាល ១ កាំបិត ប្រវែង ៧ សង់ទីម៉ែត្រ និង កញ្ចឹងក ខាងឆ្វេង ១ កាំបិត ប្រវែង ១០ សង់ទីម៉ែត្រ ។
តាម បុរស ម្នាក់ ឈ្មោះ យូ ថា អាយុ ៣៧ ឆ្នាំ មុខរបរ កសិករ ស្នាក់ នៅ ក្នុងភូមិ កើតហេតុ បាន ប្រាប់ ឲ្យ សមត្ថកិច្ច ដឹង ថា នៅ វេលា រសៀល ថ្ងៃ កើតហេតុ ជន រង គ្រោះ ដែល ជា ឪពុក រួម ជាមួយ ជន ដៃដល់ ដែល ជា កូន និង កូនប្រុស ម្នាក់ ទៀត ឈ្មោះ សួន រតនា បាន នាំ គ្នា ផឹកស្រា ថ្នាំ អស់ កន្លះ លី ត្រ ។ បន្ទាប់ មក ជន ដៃដល់ បាន ជិះ ម៉ូតូ ទៅ ទិញ ស្រា បៀរ ថែម កន្លះ កេស ទៀត និង បាន ផឹកស៊ី ជុំ គ្នា បន្ត លុះ បាន មួយសន្ទុះ ក្រោយមក ជន ដៃដល់ ជា កូន រូប នោះ បាន ដើរ ចូល ទៅ ក្នុងផ្ទះ ហើយ មានការ ឈ្លោះប្រកែក គ្នា ជាមួយ ប្រពន្ធ ព្រមទាំង វា . យ ប្រពន្ធ ដែល ទើបនឹង សម្រាលកូន ចំនួន ០២ ដៃ ទៀត ផង ។
ប្រភព ដដែល បាន ប្រាប់ សមត្ថកិច្ច ទៀត ថា បន្ទាប់ ពី បានឃើញ បែប នេះ ជន រង គ្រោះជា ឪពុក បាន ចូល ឃាត់ ហើយ ក៏ ត្រូវ កូន តិរច្ឆាន ធ្វើការ ប្រវា . យ ប្រ ត . ប់ គ្នា ជាមួយ ឪពុក ទៅ វិញ ទៅ មក ខណៈនោះ កូនប្រុស ម្នាក់ ទៀត ឈ្មោះ សួន រតនា និង ខ្លួន ( ឈ្មោះ យូ ថា ) បាន ចូល ឃាត់ បំបែក គ្នា ឲ្យ ចេញ ក្រៅ ផ្ទះ រៀង ៗ ខ្លួន ។ ប៉ុន្តែ បន្តិច ក្រោយមក ស្រាប់តែ ជន ដៃដល់ ជា កូន បាន រត់ ចូល ទៅ ក្នុង រោង បាយ រួច ទាញ យក កាំបិត ផ្កា ក់ អត់ ដង ១ ដើម មក ធ្វើ សកម្មភាព កា . ប់ ទៅ លើ ឪពុក រហូត ដល់ ស្លា . ប់ ភ្លាម ៗ នៅ នឹង កន្លែង តែ ម្ដង ។
សាក្សី រូប នោះ បាន និយាយ ទៀត ថា ពេល ឃើញ ជន ដៃដល់ កាន់ កាំបិត ក្នុង ដៃ បែប នេះ គាត់ រួម ជាមួយ អ្នក ផ្សេង ៗ ទៀត ព្រម ទាំ ឈ្មោះ សួន រតនា មិន ហ៊ាន ចូល ទៅ ជិត នោះ ទេ ខ្លាច ជន នោះ កា . ប់ ស្លា . ប់ ព្រោះ សូ ម្បី តែ ឪពុក បង្កើត ក៏ ហ៊ាន លើកដៃ កា . ប់ស ម្លា . ប់ បែប នេះ ទៅ ហើយ នោះ ។ បន្ទាប់ មក ខ្លួន ក៏ បាន រាយការណ៍ ទៅ សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ ព្រៃ ពួច ឲ្យ ជួយ អន្តរាគមន៍ ភ្លាម ៗ ហើយ នគរបាល ប៉ុស្តិ៍ ខាងលើ បាន ចុះ ទៅ ធ្វើការ ឃាត់ខ្លួន ជន ដៃដល់ រួច នាំ ទៅ កាន់ អធិការដ្ឋាន នគរបាល ស្រុក អង្គស្នួល ដើម្បី សាកសួរ និង ចាត់ការ តាម ច្បាប់ ៕