
នារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្បួនក្រុមម៉ូតូធំចំនួន ៥០០គ្រឿង មានជាង៥០ក្រុម មកពីប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា ធ្វើដំណើរមកដល់ខេត្តសៀមរាប ក្នុងដំណើរទេសចរណ៍ផង និងដើម្បីកៀងគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផង។
ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អញ្ជើញមកទទួលស្វាគមន៍ក្បួនក្រុមម៉ូតូធំនេះ នៅភោជនីយដ្ឋានវិមានមង្គល ក្រុងសៀមរាប ខេត្តសៀមរាបផង ប្រកបដោយភាពរីករាយ និងកក់ក្ដៅ៕







