ព័ត៌មានជាតិ

ក្មេងទំនើង១ក្រុម ១១នាក់នៅក្នុងចំណោម១៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ឃាត់ខ្លួន

កាលពី ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវលេខ១២៣ ចន្លោះគីឡូម៉ែត្រលេខ៨-៩ ដែលមានទីតាំងស្ថិតក្នុង ភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រុមក្មេងទំនើង១ក្រុម មានគ្នាចំនួន១៤នាក់ ជិះម៉ូតូ៧គ្រឿង ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ បានធ្វើសកម្មភាពគប់ទៅលើផ្ទះរបស់ឈ្មោះ ជាម ចាន់ថូ ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំក់ ខេត្តតាកែវ បណ្ដាលឲ្យខូចខាតទូកញ្ចក់ចំនួន១, ទូទឹកកចំនួន១ និង ម៉ូតូចំនួន១គ្រឿង រួចក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនតាមផ្លូវលេខ១៣២ មកកើតបាត់មកបាត់ស្រមោលសូន្យឈឹង។

ក្រោយមកកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក៏បានធ្វើចុះការស្រាវ និង បង្រាបក្រុមក្មេងទំនើង១ក្រុម មានគ្នាចំនួន១៤នាក់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ រួមជាមួយនឹងម៉ូតូចំនួន៥គ្រឿង ទី១.ឈ្មោះអាត ចនស៊ីណា ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៃវិទ្យាល័យអង្គរនាប នៅភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំក់ ខេត្តតាកែវ, ទី២. ឈ្មោះ លី សីហា ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៃវិទ្យាល័យអង្គរកា នៅភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំក់ ខេត្តតាកែវ, ទី៣. ឈ្មោះ ជា សំណាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ នៃវិទ្យាល័យអង្គរនាប នៅភូមិនៀល ឃុំគុស ស្រុកត្រាំក់ ខេត្តតាកែវ, ទី៤. ឈ្មោះ ភុន រិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៃវិទ្យាល័យតេជោ នៅភូមិព្រៃស្នួល ឃុំគុស ស្រុកត្រាំក់ ខេត្តតាកែវ, ទី៥. ឈ្មោះ កោ សារ៉េតវឌ្ឍនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអង្គរនាប នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំក់ ខេត្តតាកែវ, ទី៦. ឈ្មោះ ហ៊ុច ឡេងហុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ នៃវិទ្យាល័យអង្គរនាប នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ, ទី៧. ឈ្មោះ វិចិត្រ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ នៃវិទ្យាល័យអង្គរនាប នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំក់ ខេត្តតាកែវ, ទី៨. ឈ្មោះ កៅ មីញវ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សទី៩ នៃវិទ្យាល័យអង្គរនាប នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំក់ ខេត្តតាកែវ, ទី៩. ឈ្មោះ វួន ចាន់សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៨នៃវិទ្យាល័យអង្គសីម៉ា នៅភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំក់ ខេត្តតាកែវ, ទី១០.ឈ្មោះ សុន ប៉ុនលីហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិគុសថ្មី ឃុំគុស​ ស្រុកត្រាំក់ ខេត្តតាកែវ, ទី១១. ឈ្មោះ ស៊ាង រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំក់ ខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកតាំកក់ ខេត្តតាកកែវ។ ចំណែកឯជនសង្ស័យចំនួន៣នាក់ទៀតឈ្មោះ ត្នោត, ដែន និង សាញ់ បញ្ញារិទ្ធ បាននាំគ្នាជិះម៉ូតូចំនួន២ គ្រឿង គេចខ្លួនបាត់ស្រមោលសូន្យឈឹង។

ជនសង្ស័យទាំង១១នាក់ រួមជាមួយនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button