ព័ត៌មានជាតិ

ក្មេងបង្កភាពអនាធិបតេយ្យ១ក្រុមក្នុងមូលដ្ឋានចំនួន១៨នាក់ ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌​នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចុះបង្រ្កាបបាន និង អប់រំនែណាំ

កាលពីថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌​នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានចុះបង្រ្កាបបាន និង អប់រំនែណាំក្មេងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋានចំនួន១ក្រុម ដែលមានគ្នាចំនួន១៨នាក់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្មេងបង្កភាពអនាធិបតេយ្យ១ក្រុមក្នុងមូលដ្ឋានចំនួន១៨នាក់ខាងលើនេះ មានអាយុមិនទាន់លើសពី២០ឆ្នាំផងនោះ ដែលត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌​នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនបានរួមមាន ទី១.ឈ្មោះ ថា ឌី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរសិស្ស ទី២. ឈ្មោះ វុន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរសិស្ស ទី៣. ឈ្មោះ ធាន ម៉េងលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរកម្មករ ទី៤. ឈ្មោះ រី សារ៉ាយ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរ កម្មករ ទី៥. ឈ្មោះ ជួប  ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្រឡៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ កម្មករ ទី៦. ឈ្មោះ តាន់ វិឈីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ ទី៧. ឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ ទី៨.ឈ្មោះ អ៊ុន ផានី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ ទី៩. ឈ្មោះ រឿន ប៊ុនរ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរសិស្ស ទី១០. ឈ្មោះ សុខ ពិសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរសិស្ស ទី១១. ឈ្មោះ សិន ចាន់រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរសិស្ស ទី១២. ឈ្មោះ ភីន សំផេត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរសិស្ស ទី១៣. ឈ្មោះ អេន សំអឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រឡៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរសិស្ស ទី១៤. ឈ្មោះ ឡេង ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរកម្មករ ទី១៥. ឈ្មោះ ឌឿន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរសិស្ស ទី១៦. ឈ្មោះ ភាព សុវុទ្ធឿន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរសិស្ស ទី១៧. ឈ្មោះ សុង សុផា ភេទប្រុស អាយុ១ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរសិស្ស និង ទី១៨. ឈ្មោះ សារិន សាវិ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរសិស្ស។

បច្ចុប្បន្ននេះ​ ក្មេងទាំង១៨នាក់ខាងលើនេះ ត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើកិច្ចសន្យា​ និងអប់រំនែណាំឲ្យបញ្ឈប់សកម្មភាពនេះតទៀត​ រួចអនុញ្ញាតឲ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅសហគមន៍របស់ពួកគេវិញ​ ដើម្បីអប់រំនែណាំបន្ត៕

អត្ថបទពាក់ព័ន្ធ

Back to top button