ព័ត៌មានជាតិ

ក្មេងប្រុសសិស្សម្នាក់ចុះលេងទឹកស្រះ រអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះ ស្លាប់បាត់បងជីវិត

កាលពីវេលាម៉ោងប្រហែលជា២:៣០នាទីរសៀល ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ 

ក្មេងប្រុសសិស្សសាលាម្នាក់ បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដែលមានទីតាំងស្ថិតនៅ ភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានសិស្សសាលាចំនួន១ក្រុម មានគ្នា២ទៅ៣នាក់ បាននាំគ្នាដើរទៅមាត់ស្រះក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំ ក្នុងគោលបំណងដើម្បីចុះទៅលេងទឹក។ ពេលទៅដល់មាត់ស្រះនោះ សិស្សម្នាក់ក្នុងចំណោមនោះ ដែលជាជនរងគ្រោះឈ្មោះ ខន ចាន់វឌ្ឍនា ភេទប្រុស អាយុប្រហែល១៥ឆ្នាំ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចុះទៅក្នុងស្រះមុនគេ ហើយក៏រអិលជើងធ្លាក់ចូលក្នុងទឹកស្រះនោះ ដោយសារតែទឹកជ្រៅ មិនចេះហែលទឹក ទើបបណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត។ ភ្លាមៗនោះ សិស្សចំនួន២នាក់ បានរត់ទៅប្រាប់គ្រូ។ បន្ទាប់មកក៏ប្រញ៉ាប់ប្រញ៉ាល់ទៅជួយសង្គ្រោះជនរងគ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក៏បានធ្វើការត្រួតពិនិត្យមើលជនរងគ្រោះ និង ធ្វើកោសល្យវិច័យ។ បន្ទាប់មកបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ សាកសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button