ព័ត៌មានជាតិ

ក្មេង ទំនើ . ង បង្ហោះ ម៉ូតូ តាម ផ្លូវ សាធារណៈ ត្រូវ សមត្ថកិច្ច នគរបាល នៃ អធិការដ្ឋាន ស្រុក ប សេដ្ឋ ចាត់ការ

ខេត្តកំពង់ស្ពឺ ៖ ក្រុម ក្មេង ទំនើង បង្ហោះ ម៉ូតូ តាម ផ្លូវ សាធារណៈ ត្រូវ បាន សមត្ថកិច្ច នគរបាល នៃ អធិការដ្ឋាន ស្រុក ប សេដ្ឋ ចាត់ការ និង ហៅ អាណាព្យាបាល មក ទទួល ដឹង ឮ ស្ដាប់ សម្ដី ផ្ទាល់ ចេញពី បបូរមាត់ កូន ៗ ដែល បាន បំពេញមុខ និង សាង កិត្ដិយស ជូន ខ្លួនឯង និង គ្រួសារ ។ នេះ បើ យោង តាម ផេ ក ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ បាន បង្ហោះ មុន នេះ ។

ដោយ អនុវត្ដ តាម គោលការណ៍ ដ៏ ម៉ឺងម៉ាត់ លោក ឧត្ដមសេនីយ៍ទោ សម សា មួន ស្នងការ នគរបាល ខេត្ដកំពង់ស្ពឺ បាន ចុះ ល្បាត និង បង្ក្រាប ឃាត់ បាន ក្រុម ក្មេង ទំនើង ដែល បាន ធ្វើ សកម្មភាព ជិះ ម៉ូតូ បង្ហោះ នៅ តាម ផ្លូវជាតិ លេខ ៤១ ស្ថិត ក្នុងភូមិ ស្លែង ឃុំ ស្វាយ រំពារ ស្រុក ប សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្រុម ក្មេង ទំនើង ចំនួន ០៤ នាក់ ជិះ ម៉ូតូ ០២ គ្រឿង ម៉ាក ហុងដា ឌ្រី ម C125 ពណ៌ ខ្មៅ សេរី ឆ្នាំ ២០២២ ០១ គ្រឿង និង សេរី ឆ្នាំ ២០២៤ ០១ គ្រឿង។

ចំពោះ ក្មេង ទាំង ៤ នាក់ ខាងលើ នេះ មានឈ្មោះ ១/- ឈ្មោះ ផូ ឆៃ លី ភេទ ប្រុស អាយុ ១៥ ឆ្នាំ ។ ២/- ឈ្មោះ ហ៊ី ម ភារ ម្យ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ពណ៌ ខ្មៅ គ្មាន ស្លាក លេខ ។៣/ ឈ្មោះ សួន រ៉ា ឌី ភេទ ប្រុស អាយុ ១៦ ឆ្នាំ សេរី ឆ្នាំ ២០២៤ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កំពង់ស្ពឺ 1Y-1458 និង ទី ៤/- ឈ្មោះ ហេង សៀ ក ឡុ ង ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ ភូមិ សំរោង ឃុំ ស្នំ ក្រពើ ស្រុក គង់ ពិសី ខេត្តកំពង់ស្ពឺ ៕

អត្ថបទពាក់ព័ន្ធ

Back to top button