
យោងតាមប្រកាស ស្តីពី ការបណ្ដេញចេញពីក្របខ័ណ្ឌបង្កើនគរបាលជាតិ លេខ០៨៤ប្រ.ក ចុះថ្ងៃទី០៥ មករា ២០២៤ របស់ក្រសួងមហាផ្ទៃ បានសម្រេច អនុវត្តវិន័យចំពោះលោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ អត្តលេខ ៧៥២១៨ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ៕

