ព័ត៌មានជាតិ

ក្រុមចោរលួច និង អ្នកទទួលផលចោរកម្មត្រូវនគរបាលខណ្ឌកំបូលឃាត់ខ្លួនបាន១០នាក់

រាជធានី ភ្នំពេញ ៖ ក្រុម ចោរលួច និង អ្នក ទទួលផល ចោរកម្ម ចំនួន ១០ នាក់ ត្រូវ នគរបាល ខណ្ឌ កំ បូល ធ្វើការ ឃាត់ខ្លួន បាន ព្រមទាំង ដកហូត វត្ថុ តាង មួយ ចំនួន ក្នុង ខណៈ ពេល ចុះ ធ្វើ រដ្ឋបាល នៅ ប្លុក ផ្ទះ ជួល ស្ថិត នៅ តាម ផ្លូវ បេតុង ក្នុងភូមិ ត្រពាំង ឈូក សង្កាត់ កន្ទោក ខណ្ឌ កំ បូល រាជធានី ភ្នំពេញ កាលពី វេលា ម៉ោង ៣ រសៀល កាលពី ថ្ងៃ ទី ៥ ខែមេសា ឆ្នាំ ២០២៤ ។

មន្ត្រី នគរបាល ខណ្ឌ កំ បូល បាន ប្រាប់ ថា ជនសង្ស័យ ទាំង ១០ នាក់ ដែល ត្រូវ នគរបាល ឃាត់ខ្លួន នោះ រួម មាន ៖
១. ឈ្មោះ ខ្លូត ពៅ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ត្រពាំង ឈូក សង្កាត់ កន្ទោក ខណ្ឌ កំ បូល ។
២. ឈ្មោះ ឡេ ង សុ បិ ន្ត ភេទ ប្រុស អាយុ ២០ ឆ្នាំ ស្នាក់ នៅ ភូមិ រកា ធំ ឃុំ បែក ចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល ។
៣. ឈ្មោះ ស ចិ ត្រា ភេទ ប្រុស អាយុ ២០ ឆ្នាំ ស្នាក់ នៅ ភូមិ ខ្ចៅ សង្កាត់ បឹង ធំ ខណ្ឌ កំ បូល ។
៤. ឈ្មោះ ខុន ដែន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់ នៅ ភូមិ ត្រពាំង ឈូក សង្កាត់ កន្ទោក ខណ្ឌ កំ បូល ។
៥. ឈ្មោះ រុន ភា រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់ នៅ ភូមិ ប្រទះ ឡា ង សង្កាត់ ប្រទះ ឡា ង ខណ្ឌ កំ បូល ។
៦. ឈ្មោះ ខឿន ចៀន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់ នៅ ភូមិ ត្រពាំង ឈូក សង្កាត់ កន្ទោក ខណ្ឌ កំ បូល ។
៧. ឈ្មោះ លី ប្រុស ហេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ស្នាក់ នៅ ភូមិ ត្រពាំង ឈូក សង្កាត់ កន្ទោក ខណ្ឌ កំ បូល ។
៨. ឈ្មោះ លី ម សុខលាភ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់ នៅ ភូមិ ត្រពាំង ក្រពើ ឃុំ បែក ចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល ។
៩. ឈ្មោះ គ្រៀល សុខ ឃាង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅ ភូមិ ត្មាត ពង សង្កាត់ បឹង ធំ ខណ្ឌ កំ បូល ។ ១០. ឈ្មោះ អួ ង លី ហុង ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅ ភូមិ ត្រពាំង ឈូក សង្កាត់ កន្ទោក ខណ្ឌ កំ បូល ។
ជនសង្ស័យ ទាំង ១០ នាក់ នេះ មាន សារធាតុ ញៀន ក្នុង ខ្លួន ហើយ ក្នុង នោះ មាន អ្នក លួច ម៉ូតូ និង អ្នក ទទួល ទិញ ម៉ូតូ ដែល ហៅ ថា អ្នក ទទួលផល ចោរកម្ម ។

មន្ត្រី នគរបាល បាន ប្រាប់ ឲ្យ ដឹង បន្ត ទៀត ថា មុន ពេល ឈាន ដល់ ការ ឃាត់ខ្លួន ក្រុម ចោរ និង អ្នក ទទួលផល ចោរកម្ម ១ សម្បុក ខាងលើ កម្លាំង នគរបាល នៃ អធិការដ្ឋាន ខណ្ឌ កំ បូល បាន ចុះ ធ្វើ រដ្ឋបាល នៅ ក្នុងភូមិ សាស្ត្រ ងាយ រង គ្រោះ និង ស្មុ ក ស្មាញ ។ លុះ ពេល ទៅ ដល់ ត្រង់ ចំណុច ផ្ទះ ជួល ខាងលើ ក៏ បានឃើញ បន្ទប់ ជួល មួយ បិទទ្វារ ជិត ហើយដោយ មានការ សង្ស័យ កម្លាំង នគរបាល ខាងលើ បាន ចូល ធ្វើការ ឆែកឆេរ ស្រាប់តែ ឃើញ សង្ស័យ ទាំង ១០ នាក់ កំពុង ស្នាក់ នៅ ជុំ គ្នា ក៏ ឃាត់ សួរនាំ ទើប ដឹង ថា ជា មុខសញ្ញា ចោរកម្ម ។

មន្ត្រី នគរបាល ខាងលើ បាន ប្រាប់ បន្ថែម ទៀត ថា ពេល នោះ កម្លាំង បាន ធ្វើការ ដកហូត វត្ថុ តាង មួយ ចំនួន រួម មាន ៖
– ដាវ កែ ច្នៃ ចំនួន ០៣ ដើម
– ស្លាក លេខ ម៉ូតូ ចំនួន ០២ បន្ទះ ដែល មាន លេខ ភ្នំពេញ 1IV-2138 និង ភ្នំពេញ 1T-7097
– ដែក កែ ច្នៃ ចុង ស្រួច ចំនួន ០១
– សម្រាប់ កាច់ សោក ម៉ូតូ ១
និង ឧបករណ៍ កែ ច្នៃ សម្រាប់ ជក់ ថ្នាំ ញៀន ១ កំ ប្លេ ។

បន្ទាប់ មក បាន នាំ ទៅ កាន់ អធិការដ្ឋាន នគរបាល ខណ្ឌ កំ បូល ដើម្បី សួរនាំ ហើយ ក្រោយ ការ សាកសួរ បានដឹង ថា ក្នុង ចំណោម ជនសង្ស័យ ទាំង ១០ នាក់ នោះ មាន ០៤ នា ក់ រួម នឹង វត្ថុ តាង ម៉ូតូ ២ គ្រឿង ជា មុខសញ្ញា លួច កាច់ក ម៉ូតូ នៅ ក្នុង មូលដ្ឋាន ស្រុក អង្គស្នួល ខេត្តកណ្ដាល ។

បន្ទាប់ មក នគរបាល ខណ្ឌ កំ បូល បាន បញ្ជូន ទៅ ឱ្យ នគរបាល ស្រុក អង្គស្នួល ចំណែក ៦ នាក់ ទៀត ឃុំខ្លួន បណ្ដោះអាសន្ន នៅ អធិការ នគរបាល ខណ្ឌ កំ បូល ដើម្បី កសាង សំណុំរឿង ចាត់ការ តាម ច្បាប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button