ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តដំណោះស្រាយជាលើកដំបូង ដោយអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សានៅក្នុងអំឡុងខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលជាការទាមទារដំបូងរបស់ខ្លួនក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ប៉ាឡេស្ទីន។

អាមេរិក​បាន​​បោះឆ្នោតអនុបវាទ​លើ​ដំណោះស្រាយ​ ដែល​ទាមទារ​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់ ​ដែល​ត្រូវ​បាន​ចាប់​ជា​ឈ្លើយសឹក​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​របស់​ក្រុម ហាម៉ាស កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា ប៉ុន្តែ​មិន​បាន​ភ្ជាប់​ការ​ទាមទារ​នោះ​ទៅ​នឹង​បទ​ឈប់​បាញ់​ក្នុង​អំឡុង​ខែ​រ៉ាម៉ាដាន៕

ប្រភព៖ FRANCE 24, ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button