ក្រុមអ្នកសម្រុះសម្រួលបានកោះប្រជុំនៅទីក្រុងគែរកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីស្វែងរករូបមន្តមួយដែលអាចទទួលយកបានសម្រាប់បទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស ដោយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិយាយថា អ៊ីស្រាអែលបានទទួលយកកិច្ចព្រមព្រៀងក្របខ័ណ្ឌ “ច្រើន ឬ តិច”។
កិច្ចចរចានេះកើតឡើងបន្ទាប់ពីយោធាអាមេរិក បានប្រើប្រាស់យន្តហោះដឹកទំនិញយោធាចំនួន៣គ្រឿង ដើម្បីទម្លាក់សម្បៀងអាហារជាង៣៨,០០០ ចូលទៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃសៅរ៍ជាលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសបានចាប់ផ្តើម៕
ប្រភព៖ FRANCE 24, ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤