
កាសែត The Times of Israel បានរាយការណ៍ថា ក្រុមហេសបូឡារបស់ប្រទេសលីបង់ បានបាញ់មីស៊ីលប្រឆាំងរថក្រោះចំនួនព២ទៅកាន់មូលដ្ឋានយោធាអ៊ីស្រាអែល នៅភាគខាងជើងអ៊ីស្រាអែល ដោយជម្រុញឱ្យកងកម្លាំងអ៊ីស្រាអែល ឆ្លើយតបវិញជាមួយនឹងការបាញ់ផ្លោងដោយកាំភ្លើងធំ។
កាសែត The Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីយោធាអ៊ីស្រាអែលជាច្រើននាក់ ដែលនិយាយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាភាសាហេប្រឺថា មិនមានការខូចខាត ឬជនរងគ្រោះត្រូវបានរាយការណ៍នៅក្នុងការវាយប្រហារទៅលើតំបន់ Shomera ក្នុងតំបន់ Galilee ភាគខាងលិចនោះទេ។
កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមហេសបូឡាបាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ទៅកាន់ទីតាំងអ៊ីស្រាអែលមួយនៅជិតភូមិ Shtula នៃផ្នែកកណ្តាលព្រំដែន។
អ៊ីស្រាអែល និងក្រុមហេសបូឡាបាននឹងកំពុងបាញ់គ្នាឆ្លងកាត់ព្រំដែនរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា ដោយបង្កើនការព្រួយបារម្ភថា ការប្រយុទ្ធគ្នាអាចនឹងផ្ទុះឡើងចូលទៅក្នុងជម្លោះក្នុងតំបន់៕
ប្រភព៖ AL JAZEERA, ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤
