
ចលនាក្រុមហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់របស់ប្រទេសលីបង់ បានបាញ់ផ្លោងគ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងជើងកាលពីថ្ងៃពុធ ដោយបានសម្លាប់ជនស៊ីវិលម្នាក់ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារដ៏សាហាវនៅភាគខាងត្បូងប្រទេសលីបង់។
ព័ត៌មាននេះបានកើតឡើង ខណៈដែលតំបន់ ហ្គាហ្សា ស្ទ្រីប ភាគខាងត្បូង បានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលពេញមួយយប់ បើទោះបីជាមានសម្ពាធអន្តរជាតិ ឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលភាពអត់ឃ្លានកំពុងកើតមានឡើងយ៉ាងណាក៏ដោយ៕
ប្រភព៖ FRANCE 24, ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០៤
