យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានឲ្យដឹងថា គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និង វិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានចូលជួបពិភាក្សាការងារ និង ឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនចំនួន១៣ ដែលមានវត្តមាននាឱកាសនោះ រួមមាន៖
១. ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក។
២. ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតរថយន្តច្រើនប្រភេទ និង គ្រឿងបន្លាស់រថយន្តជាដើម។
៣. ក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិច និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។
៤. ក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មម្ហូបអាហារ, ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ឡូជីស្ទីក, និង បច្ចេកវិទ្យានិងជីវសាស្រ្ត (Biotechnology)។
៥. ក្រុមហ៊ុន LX International គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មផ្នែកអភិវឌ្ឍន៍អាជីកម្ម (Business Development)។
៦. ក្រុមហ៊ុន DAEJOO KC Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ឧស្សាហកម្មដែក, ភស្តុភារ, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, ឧស្សាហកម្មសំណង់និងថាមពល។
៧. ក្រុមហ៊ុន Booyoung Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ អចលនទ្រព្យ, សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និង ហេដ្ឋារចនាសម្ព័ន្ធ។
៨. ក្រុមហ៊ុន Hanshin Engineering & Construction គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសំណង់សាងសង់។
៩. ក្រុមហ៊ុន KORINDO Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការដាំដំណាំដូងប្រេង កៅស៊ូ និង ដាំឈើសម្រាប់ផលិតជាក្ដាបន្ទះ និងរោងចក្រកែច្នៃ។
១០. ក្រុមហ៊ុន Kolao Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការចែកចាយ ការផលិត និង ដំឡើងម៉ាកយីហោរថយន្ត។
១១. សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ) គឺជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងចម្បង គឺគាំទ្រ និង តស៊ូមតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច, ជំរុញឱ្យមានឱកាសស្មើគ្នា, និង លើកកម្ពស់ផលប្រយោជន៍សម្រាប់សហគ្រាសធុនតូច និង មធ្យមនៅក្នុងប្រទេសកូរ៉េ។
១២. សហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) គឺជាអង្គការដ៏ធំមួយសម្រាប់អាជីវកម្មកូរ៉េនៅក្រៅប្រទេស។
១៣. ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយ។
ម្យ៉ាងវិញទៀតនេះ នៅព្រឹក ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ លោក ស៊ិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang Zhoungchao New Material Co., Ltd. និង ប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់សាធារណរដ្ឋប្រជាមានិតចិន បានចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ នៅក្នុងឱកាសនៃជំនួបនោះ សហគ្រាសទាំងនោះ បានបង្ហាញពីចំណាប់អារម្មណ៍ និង បំណងពង្រីកការវិនិយោគថែមផងដែរ។ សហគ្រាសឧស្សាហកម្មធំៗទាំង១៧របស់សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖
១. Zhejiang Zhongchao New Material Co., Ltd.
២. Yongsheng Holding
៣. CHINESE INVESTMENT IN CAMBODIA ASSOCIATION (CICA)
៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit Garment Inc., Aroma Success Garment )
៥. Titan Stone Real Estate Group
៦. Qingdao Huatong State-Owned Capital
៧. Guangdong Huate Gas Co., Ltd.
៨. Titan Stone Life Insurance Group
៩. China Everbright Environment Group Limited
១០. Nam Liong Group
១១. Shanghai Shirong Paper Industry Co.,Ltd.
១២. Qingdao Huijun Engeering Co.,Ltd
១៣. Informaxx International Investment Co., Ltd.
១៤. R&F PROPERTIES HS(CAMBODIA) CO., LTD.
១៥. Shanghai. Celefit Limited
១៦. Alliance Promised Land
១៧. Zhongda United Holding Group Co., Ltd.៕