កាលពីវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បុរសម្នាក់ចេញពីធ្វើការ ទៅផឹកស៊ីជាមួយមិត្តភក្តិ ពេលត្រឡប់មកដល់ផ្ទះវិញ មានទំនាស់ជាមួយប្រពន្ធ ខឹងខ្លាំងពេក ក៏លោតពីលើផ្ទះជាន់ទី៣សម្លាប់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដែលមានទីតាំងស្ថិតនៅ ច្រកឌឿងហែម ផ្លូវលេខ១៨២ ភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ស្រ្តីម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា គាត់តែងតែឃើញពីរនាក់ប្តីប្រពន្ធខាងលើ ឈ្លោះប្រកែកគ្នាសឹងតែរាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុ ក៏ឃើញបុរសខាងលើចេញពីធ្វើការក្នុងភាពស្រវឹងស្រា រួចក៏ឡើងទៅលើផ្ទះ។ ពេលចូលទៅដល់ក្នុងបន្ទប់ គាត់ក៏ឮសំឡេងឈ្មោះប្រកែកគ្នាជាមួយប្រពន្ធខ្លាំងៗ។ មួយសន្ទុះក្រោយ ក៏លោតពីលើផ្ទះជាន់ទី៣សម្លាប់ខ្លួន តែសំណាងល្អ ទើរលើសំយាបផ្ទះ រួចក៏ធ្លាក់មកដល់ដី បណ្តាឲ្យរងរបួសបែកក្បាលពីក្រោយធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យមើល។ ចំណែកឯបុរសខាងលើ ត្រូវបានក្រុមគ្រួសារដឹកតាមកង់បីទៅកាន់មន្ទីពេទ្យ ដើម្បីសង្រ្គោះបន្ទាន់៕