ព័ត៌មានជាតិ

ខឹងសុំលុយម្តាយមិនបានកូនប្រុសទាញកាំបិតញញួរវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះនិងគំរាមសម្លាប់ម្តាយ

ខេត្តកំពង់ស្ពឺ ៖ យុវជន ចិត្ត ស្លុយ ម្នាក់ ត្រូវ បាន កម្លាំង នគរបាល ស្រុក សំរោង ទង ធ្វើការ ឃាត់ខ្លួន តាម បណ្តឹង របស់ ម្តាយ ដោយសារ តែ កូនប្រុស ចិត្ត ស្លុយ ខឹង សុំ លុយ ចំនួន ៥ ម៉ឺន រៀល ពី ម្តាយ មិន បាន ទើប ហ៊ាន ស្ទុះ ទៅ ទាញ កាំបិតប៉័ងតោ និង ញញួរ វាយ កាប់ បំផ្លិចបំផ្លាញ ផ្ទះសម្បែង ថែម ទាំង គំរាម សម្លាប់ ម្តាយ ចោល ទៀត ផង ។

ហេតុការណ៍ នគរបាល ឃាត់ខ្លួន កូនប្រុស ចិត្ត ស្លុយ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និង គំរាម សម្លាប់ ម្តាយ ខាងលើ នេះ បាន កាលពី វេលា ម៉ោង ៩ និង ៤០ នាទី ថ្ងៃ ទី ២៩ ខែមីនា ឆ្នាំ ២០២៤ នៅ ក្នុងភូមិ ដែកភ្លើង ឃុំ រលាំងគ្រើល ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី នគរបាល ស្រុក សំរោង ទង បាន ប្រាប់ ឱ្យ ដឹង ថា យុវជន ម្នាក់ នេះ មានឈ្មោះ រាយ សង្ហា ភេទ ប្រុស អាយុ ២២ ឆ្នាំ ( ត្រូវជា កូនបង្កើត ) ករណី ប្រើ អំពើ ហិង្សា ក្នុង គ្រួសារ ដោយ ឃាត់ខ្លួន តាម ពាក្យបណ្តឹង របស់ ឈ្មោះ សុខ ខន ភេទ ស្រី អាយុ ៥៥ ឆ្នាំ ( ត្រូវជា ម្តាយ របស់ ជន បង្ក ) រស់នៅ ភូមិ ដែកភ្លើង ឃុំ រលាំងគ្រើល ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី នគរបាល ដដែល បាន បន្ត ថា បានជា ម្តាយ ដាច់ ចិត្ត ដាក់ ពាក្យបណ្តឹង នេះ ដោយសារ ឈ្មោះ រាយ សង្ហា ជា កូន បាន សុំ លុយ ពី គាត់ ( ម្តាយ ) ចំនួន ៥០,០០០ រៀល ( ប្រាំ ម៉ឺន រៀល ) ប៉ុន្តែ គាត់ ជា ម្តាយ គ្មាន លុយ ឱ្យ នោះ ទេ ។ ពេល នោះ កូន សង្ហា មានការ ខឹង ក្រោធ យ៉ាង ខ្លាំង ក៏ បាន ស្ទុះ ទៅ យក ញញួរ វាយដំ បូល សំយាប និង ជញ្ជាំង ផ្ទះ បណ្តាល ឱ្យ រង ការ ខូចខាត រហែក ស័ង្កសី ដំបូលផ្ទះ ចំនួន ៤ សន្លឹក បាក់ ឈើ ផ្ទោង សំយាប មុខ ផ្ទះ អស់ ចំនួន ៤ ដើម រួច កូនប្រុស រូប នោះ បាន យក ដាវ កាប់ ដើម ល្ហុង រង ការ ខូច ខា ច ចំនួន ១ ដើម និង គំរាម សម្លាប់ ម្តាយ ថែម ទៀត ផង ។

ក្រោយ ពី ទទួល បាន ពាក្យបណ្តឹង ពី ម្តាយ នៅ វេលា ម៉ោង ២ រសៀល ថ្ងៃ ទី ២៩ ខែមីនា ឆ្នាំ ២០២៤ កម្លាំង នគរបាល រដ្ឋបាល ប៉ុស្តិ៍ ឃុំ រលាំងគ្រើល បាន ហៅ ឈ្មោះ រាយ សង្ហា មក សួរនាំ ។ នៅ ចំពោះ មុខ សមត្ថកិច្ច យុវជន ខាងលើ បាន ឆ្លើយ សារភាព ថា ខ្លួន ពិតជា បាន វាយ បំផ្លាញ ទ្រព្យសម្បត្តិ របស់ គ្រួសារ ពិតប្រាកដ មែន ។

ករណី នេះ ឈ្មោះ សុខ ខន ( ម្តាយ ) បាន ដាក់ ពាក្យបណ្តឹង សូម អោយ សមត្ថ កិច្ចចាត់ការ តាម ច្បាប់ ។ បច្ចុប្បន្ន យុវជន ចិត្ត ស្លុយ ខាងលើ នេះ ត្រូវ បាន កសាង សំណុំរឿង ចាត់ការ បន្ត តាម ផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button