ព័ត៌មានអន្តរជាតិ

ខុទ្ទកាល័យរបស់ លោក ណេតាន់យ៉ាហ៊ូ និយាយថា ប្រធានចារកម្មអ៊ីស្រាអែល នឹងជួបជាមួយអ្នកសម្រុះសម្រួលក្នុងប្រទេសកាតា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឲ្យមានការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា

ទីក្រុហ្សេរុយសាឡឹម, ប្រទេសអ៊ីស្រាអែល—ប្រធានចារកម្មអ៊ីស្រាអែល លោក David Barnea នឹងធ្វើដំណើរទៅកាន់ប្រទេសកាតានៅថ្ងៃសុក្រ ដើម្បីជួបជាមួយអ្នកសម្រុះសម្រួល ក្នុងការព្យាយាមឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា រួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយខុទ្ទកាល័យរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Barnea នឹងជួបជាមួយសមភាគីអាមេរិកគឺ នាយកស៊ីអាយអេ លោក Bill Burns, នាយករដ្ឋមន្ត្រីនៃប្រទេសកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani និង ប្រធានចារកម្មនៃប្រទេសអេហ្ស៊ីប លោក Abbas Kamel៕

ប្រភព៖ REUTERS,ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button