ព័ត៌មានជាតិ

ខេត្តសៀមរាប ចាប់ផ្ដើម ដំណើរការ សាកល្បង រថ យន្ត ក្រុង ដឹកជញ្ជូន សាធារណៈ នៅ ក្រុង រុន តា ឯក តេ ជោ សែន ដោយ ឥតគិតថ្លៃ

រដ្ឋបាល ខេត្តសៀមរាប ចាប់ផ្ដើម ដំណើរការ សាកល្បង រថ យន្ត ក្រុង ដឹកជញ្ជូន សាធារណៈ ជូន ប្រជាពលរដ្ឋ នៅ ក្រុង រុន តា ឯក តេ ជោ សែន ទៅ ក្រុង សៀមរាប និង ពី ក្រុង សៀមរាប ទៅ ក្រុង រុន តា ឯក តេ ជោ សែន ដោយ ឥតគិតថ្លៃ ចាប់ពី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

ការចាប់ផ្ដើម ដំណើរការ សាកល្បង នេះ ផ្អែក តាម ការសម្រេចរ បស់ រាជរដ្ឋាភិបាល ដើម្បី ជួយ សម្រួល ដល់ ការធ្វើការ ដំណើរ របស់ ប្រជាពលរដ្ឋ ដែល បាន ស្ម័គ្រចិត្ត ចាក ចេញពី តំបន់ រមណីយដ្ឋាន អង្គរ ទៅ រស់នៅ តំបន់ អភិវឌ្ឍន៍ រុន តា ឯក ក្នុងការ បំពេញការងា រ និង ប្រក បរបរ ចិញ្ចឹមជីវិត ប្រចាំថ្ងៃ ។ នេះ បើ យោងតាម សេចក្តីប្រកាស របស់ រដ្ឋ បាល ខេត្តសៀមរាប ។

រដ្ឋបាលខេត្ត បន្តថា ចំពោះ ទីតាំង ចំណតរថយន្ត ក្រុង ដឹកជញ្ជូន សាធារណៈ ពី ក្រុង រុន តា ឯក តេ ជោ សែន ទៅ ក្រុង សៀមរាប គឺ ស្ថិតនៅ ផ្សារ តំបន់ រុន តា ឯក ចាប់ពី ម៉ោង ៥ កន្លះ ព្រឹក រហូតដល់ ម៉ោង ៦ ល្ងាច ។ ចំណែក ទីតាំង ចំណតរថយន្ត ក្រុង ដឹកជញ្ជូន សាធារណៈ ពី ក្រុង សៀមរាប ទៅ ក្រុង រុន តា ឯក តេ ជោ សែន វិញ ស្ថិតនៅ សួនច្បារ ហាត់ប្រាណ មាត់ ស្ទឹង សៀមរាប ចាប់ពី ម៉ោង ៦ ព្រឹក រហូតដល់ ម៉ោង ៦ ល្ងាច ។ 

លោក លី វណ្ណៈ នាយក រដ្ឋ រដ្ឋបាលខេត្ត សៀមរាប បាន ប្រាប់ឱ្យដឹង នៅ ថ្ងៃទី ១៣ ខែកុម្ភៈ ថា ក្នុង ដំណើរការ អនុវត្ត សាកល្បង ជា លើកដំបូង នេះ រដ្ឋបាលខេត្ត បានផ្ដល់ សេវា រថយន្តក្រុង ដឹកជញ្ជូន សាធារណៈ ឥតគិតថ្លៃ ជូន ប្រជាពលរដ្ឋ ចំនួន ១០ គ្រឿង ហើយ ប្រសិនបើ ការអនុវត្ត សាកល្បង នេះ មាន តម្រូវការ ប្រជាពលរដ្ឋ ជិះ ច្រើន រដ្ឋបាលខេត្ត នឹង បន្ថែម រថយន្តក្រុង ដឹកជញ្ជូន បន្តទៀត ។ 

លោក បាន បន្តថា ទោះបី បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត បាន ដំណើរការ អនុវត្ត សាកល្បង រថយន្តក្រុង ដឹកជញ្ជូន សាធារណៈ ក៏ពិតមែន ប៉ុន្តែ ជា គោលដៅ ការផ្ដល់សេវា រថយន្តក្រុង ដឹកជញ្ជូន សាធារណៈ ឥតគិតថ្លៃ នេះ មិន កំណត់ពេល ឡើយ គឺ នឹង ផ្ដល់ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ជា រៀងរហូត ។ 

លោក បាន ថ្លែងថា ៖ « តាម រាជរដ្ឋាភិបាល ការផ្ដល់សេវា ដឹកជញ្ជូន ឥតគិតថ្លៃ នេះ ជាការ លើក ចិត្ត ប្រជាពលរដ្ឋ ដែល គាត់ ស្ម័គ្រចិត្ត លះបង់ នូវ ធនធាន ដោយ រើ លំនៅ ចេញពី តំបន់ រមណីយដ្ឋាន អង្គរ មក រស់នៅក្នុង តំបន់ រុន តា ឯក ដើម្បី រួមចំណែក កាត់បន្ថយ ការចំណាយ ធ្វើដំណើរ មក សិក្សា ក៏ដូចជា មក ប្រកបមុខរបរ នៅ ទីក្រុង » ។

ហេតុនេះហើយ ការផ្ដល់សេវា រថយន្តក្រុង សាធារណៈ នេះ ជា គោលបំណង សំខាន់បំផុត គឺ ចង់ លើកកម្ពស់ ជីវភាព រប ស់ ប្រជាពលរដ្ឋ ដែល រស់នៅ តំបន់ រុន តា ឯក តាមរយៈ ការផ្ដល់សេវា ធ្វើដំណើរ មក តំបន់ ទីក្រុង ដោយ មិន គិតថ្លៃ ។ នេះ បើតាម ការបន្ថែម របស់ លោក លី វណ្ណៈ ។ 

លោក យង់ គិ ម អេង ប្រធាន មជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និង សន្តិភាព បាន ប្រាប់ឱ្យដឹង ដែរ ថា ការផ្ដល់សេវា រថយន្ត ក្រុង ដឹក ពលរដ្ឋ ដោយ ឥតគិតថ្លៃ នេះ គឺ វា ជា រឿង ល្អ ដើម្បី រួមចំណែក កាត់បន្ថយ ការចំណាយ លើ សេវា ធ្វើដំណើរ មក តំបន់ ទីប្រជុំជន ក្នុងការ ប្រកបការងារ ។ ការផ្ដល់សេវា ដែល សំខាន់ ជាងនេះទៅទៀត នោះ គឺ ការដោះស្រាយ សំណង សមរម្យ ជូន ប្រជាពលរដ្ឋ ដែល ស្ម័គ្រចិត្ត ផ្លាស់ប្ដូរ លំនៅឋាន របស់ ខ្លួន ចេញពី តំបន់ រមណីយដ្ឋាន អង្គរ មក ក្រុង រុន តា ឯក តេ ជោ សែន ។

លោក ថ្លែង បញ្ជាក់ថា ៖ « ការគិតគូរ សំណង និង ការអភិវឌ្ឍ ក៏ដូចជា សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យបាន គ្រប់គ្រាន់ នៅ កន្លែង ហ្នឹង គឺ វា ជា រឿង សំខាន់ ដែរ មិនមែន តែ ការផ្ដល់សេវា ដឹកជញ្ជូន ឥតគិតថ្លៃ នោះទេ ពីព្រោះ ដើម្បី ធ្វើឱ្យ ការប្រកបមុខរបរ រ បស់ គាត់ នៅតែ អាច រកចំណូលបាន ដូច កន្លែង ពីមុន ដែរ » ។

ទោះបីជា យ៉ាងណា លោក សង្ឃឹមថា អាជ្ញាធរ ខេត្តសៀមរាប ក្រៅពី ផ្ដល់ សេវា ដឹកជញ្ជូន ឥតគិតថ្លៃ នេះ ក៏ គួរតែមាន ការអភិវឌ្ឍ ក្រុង រុន តា ឯក ឱ្យមាន សម្រស់ ទាក់ទាញ ទេសចរ និង សកម្មភាព សេដ្ឋកិច្ច ដូច ក្រុង ដទៃទៀត ផងដែរ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច បង្កើត តំបន់ រុន តា ឯក ឱ្យទៅជា ក្រុង រុន តា ឯក តេ ជោ សែន ដើម្បី ធ្វើការ អភិវឌ្ឍ ជូន ប្រជាពលរដ្ឋ ដែលមាន លំនៅឋាន នៅក្នុង តំបន់ រមណីយដ្ឋាន អង្គរ បាន ស្ម័គ្រចិត្ត ទៅ រស់នៅក្នុង តំបន់ នោះ ដោយបាន ផ្តល់ ផ្ទះ និង ដី សម្រាប់ធ្វើ កសិកម្ម ជាដើម ៕

អត្ថបទពាក់ព័ន្ធ

Back to top button