ព័ត៌មានជាតិ

ខ្លាចបុកម៉ូតូ គេចចេញ ជ្រុលចង្កូតរថយន្ត ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ

កាលពីថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ស្ត្រីម្នាក់កំពុងតែបើកបររថយន្តសុខៗតាមផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះបញ្ច្រាសផ្លូវ ដោយខ្លាចបុកជាមួយនឹងម៉ូតូនោះ  ទើបគេចចេញ ក៏ជ្រុលចង្កូតរថយន្ត ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ បណ្តាលឲ្យរថយន្តរងការខូចខាត ក៏ប៉ុន្តែមនុស្សមិនមានគ្រោះថ្នាក់នោះទេ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់កំពុងបើករថយន្តម៉ាក តូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2B-9009 រូមដំណើរជាមួយកូនស្រី ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ពេលដល់ចំណុចកើតហេតុខាងលើនេះ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងជិះបញ្ច្រាសផ្លូវ ទើបបរថយន្តបើកគេច ក៏ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ បណ្តាលឲ្យរថយន្តរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់ ហើយបានធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ បន្ទាប់មកក៏បានប្រគល់រថយន្តជូនម្ចាស់វិញ ដើម្បីស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទពាក់ព័ន្ធ

Back to top button