ព័ត៌មានជាតិ

គណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅខេត្តកោះកុង

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៤៨ ពីស្រែអំបិល ទៅខេត្តកោះកុង។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធរបស់ខេត្តកោះកុង ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។ 

គិតមកដល់បច្ចុប្បន្ននេះ គម្រោងស្ថាបនាផ្លូវជាតិលេខ៤៨ ដែលមានប្រវែងប្រមាណ១៤៨គីឡូម៉ែត្រ (ផ្លូវ២គន្លង ស្មើ១២១គីឡូម៉ែត្រ និង៤គន្លង ស្មើ២៨គីឡូម៉ែត្រ) គិតចាប់ពីផ្លូវបំបែកស្រែអំបិលផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជាង៣៨% ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ឱ្យរួចរាល់ នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។

អត្ថបទពាក់ព័ន្ធ

Back to top button