
នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញចុះទស្សនកិច្ចនៅវារីអគ្គិសនី ស្ទឹងតាតៃ ខេត្តកោះកុង។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរង់ចាំទទួលស្វាគមន៍ និងធ្វើបទបង្ហាញ ពីការអភិវឌ្ឍវិស័យថាមពលអគ្គិសនីក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ដំណាក់កាលនៃការអភិវឌ្ឍគម្រោង លក្ខណៈទូទៅរបស់គម្រោងវារីអគ្គិសនីស្ទឺងតាតៃ និងស្ទឹងតាតៃលើ អត្តប្រយោជន៍របស់គម្រោង និងកម្រងឯកសារស្តីពីសារៈសំខាន់វារីអគ្គិសនី។
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
🌐 Website








