ព័ត៌មានជាតិ

គោលនយោបាយ​ ភូមិ​-ឃុំ​-សង្កាត់​ មាន​សុវត្ថិភាព​ ត្រូវបានផ្សព្វផ្សាយក្នុង ក្រុង-​ស្រុកទាំង​១២​ នៃខេត្តសៀមរាប​

កាលពីថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-​ស្រុកទាំង​១២​ បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ ភូមិ​-ឃុំ​-សង្កាត់​ មាន​សុវត្ថិភាព​ ដើម្បី​បង្ការ ក៏ដូចជាកាត់​បន្ថយ​បទល្មើស​តាម​មូលដ្ឋានក្នុងខេត្តសៀមរាប។

ប្រតិបត្តិការនេះធ្វើឡើងដោយ​អនុវត្តតាមការណែនាំរបស់ លោក​ឧត្តមសេនីយ៍ទោ​ តេង ច័ន្ទណាត​ ស្នងការ នៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប។ ​នៅក្នុងនោះផងដែរ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-​ស្រុកទាំង​១២ ក៏​បានធ្វើការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​,​បារី​អេ​ឡិច​ត្រូ​និ​ច​ និង ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក​ ជូនដល់ប្រជាពលរដ្ឋ និង សិស្សានុសិស្សនៅតាមសាលារៀន និង បានចុះបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន​ដល់​ប្រជា​ពលរ​ដ្ឋដែលទើប​គ្រប់​អាយុ ​ឬ ​ផុត​សុពលភាព​ប្រើប្រាស់ ព្រមទាំងបានប្រគល់​ជូនសៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ និង​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ជូនដល់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ​៕

អត្ថបទពាក់ព័ន្ធ

Back to top button