ព័ត៌មានជាតិ

គោ១២ក្បាលស្លាប់ក្នុងដីចម្ការគេម្ចាស់គោដាក់ពាក្យប្ដឹងម្ចាស់ ចម្ការ

ខេត្តស្ទឹងត្រែង ៖ មន្ត្រី យោធា ម្នាក់ បាន ដាក់ ពាក្យ ប្ដឹង ម្ចាស់ ចម្ការ មួយ កន្លែង ទៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំ អូរ ស្វាយដោយ ចោទប្រកាន់ ថា ម្ចាស់ ចម្ការ នោះ ដាក់ ថ្នាំ បំពុល សម្លាប់ គោ របស់ គាត់ អស់ ចំនួន ១២ ក្បាល កាលពី រសៀល ថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០២៤ ស្ថិត នៅ ភូមិ រិ ទ្ធី សែន ជ័យ ១ ឃុំ អូរ ស្វាយ ស្រុក បុរី អូ ស្វាយ សែន ជ័យ ។

មន្ត្រី យោធា រូប នោះ មានឈ្មោះ សុវណ្ណ សីហា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានស្រុក កំណើត នៅ ភូមិ ហាង ខូ បាន សង្កាត់ សាមគ្គី ក្រុង ស្ទឹង ត្រែង បច្ចុប្បន្ន រស់នៅ ភូមិ អូរ ស្វាយ ឃុំ អូរ ស្វាយ ស្រុក បុរី អូរ ស្វាយ សែន ជ័យ ។

ក្នុង របាយការណ៍ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំ អូរ ស្វាយ រាយការណ៍ ជូន ទៅ អធិការ ស្រុក មាន ខ្លឹមសារ ដូច ខាងក្រោម ៖
កាលពី ថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០២៤ វេលា ម៉ោង ១៥ ឈ្មោះ ឃិ ន ផុ ន ដែល ជា ឪពុក ឈ្មោះ សុវណ្ណ សីហា បាន ប្រលែង គោ ជា រៀង រាល់ ម៉ោង ១២ ដល់ ម៉ោង ១៦ និង ៣០ នាទី តែ នា ថ្ងៃខែ ឆ្នាំ ដដែល គាត់ រកគោ មិនឃើញ ក៏ ត្រឡប់ មក ផ្ទះ វិញ លុះដល់ ថ្ងៃ ទី ១៦ វេលា ម៉ោង ១៣ និង ១០ នាទី រសៀល ឈ្មោះ ឃិ ន ផុ ន ដើរ រក ម្ដងទៀត ក៏ បានឃើញ សត្វ គោ ងាប់ នៅ ចំណុច ចម្ការ ឈ្មោះ រិ ទ្ធ ចំនួន ១២ ក្បាល ហើយ ក៏ មាន ចានដែក ដាក់ ទឹក មួយ នៅ នឹង កន្លែង កើតហេតុ ។ សត្វ គោ ដែល ងាប់ ទាំង ១២ ក្បាល នោះ គឺ ម្ចាស់ យក បាន តែ ៤ ភ្លៅ ទេ ក្រៅពី នោះ ចោល ទាំងអស់ នៅ នឹង ដី កើតហេតុ ។

លោក ស៊ុត រិ ទ្ធ អាយុ ៤២ ឆ្នាំ ជា ម្ចាស់ ចម្ការ បាន រៀបរាប់ ថា ចម្ការ របស់ លោក ពុំ មាន ដាក់ របង លួស ត្រឹមត្រូវ នោះ ទេ គ្រាន់តែ ដាក់ បង្គោល ចោះ ៗ ។ គាត់ បន្ត ថា កន្លង មក មាន សត្វ ពពែ និង ហ្វូង សត្វ គោ ចូល ចំការ របស់ គាត់ ហើយដោយ សារ ស្គាល់ ម្ចាស់ ក៏ បាន ប្រាប់ ទៅ ម្ចាស់ សត្វ ពពែ ក្រោយមក ក៏ ពុំ ឃើញ មាន សត្វ ពពែ ចូល មក ទៀត ដែរ ។ ចំណែក ហ្វូង សត្វ គោ ទាំងនោះ គាត់ ពុំ បាន ស្គាល់ ម្ចាស់ ជា នរណា ឡើយ ហើយ សត្វ គោ ទាំងនោះ ធ្លាប់ ចូល ចម្ការ របស់ គាត់ ពីរ បី លើក រួច មក ហើយ ដែរ ហើយ ក៏ ធ្លាប់ ដេញ ចេញពី ចម្ការ ផង ដែរ តែ នៅ រសៀល ថ្ងៃ កើតហេតុ លោក បាន លាយ មេទឹក ថ្នាំ ដូច សព្វដង ដើម្បី បាញ់ ស្រោច ទៅ លើ កូន កៅស៊ូ និង ដំណាំ ដំឡូង ហើយ ទឹក ថ្នាំ នោះ លោក ពុំ ដែល ប្រើ អស់នោះ ឡើយ ព្រោះ ដោយសារ ពេល ត្រូវការ បាញ់ថ្នាំ លោក គ្រាន់តែ លាយ ទឹក បន្ថែម រួច យក ទៅ ប្រើប្រាស់ បន្ត តែ ម្ដង ។

លោក បន្ត ទៀត ថា ពាក់ព័ន្ធ រឿង សត្វ គោ ដែល ចូល ទៅ ក្នុង ចម្ការ ហើយ ពុល ទឹក ថ្នាំ ស្លាប់ នោះ លោក ក៏ ពុំ បាន នៅ កន្លែង កើតហេតុ នោះ ដែរ ប្រសិនជា ឃើញ សត្វ គោ ទាំងនោះ ក៏ លោក ដេញ ចេញពី ចម្ការ របស់ លោក ដែរ ។

លោក បន្ថែម ថា លោក មិន មាន ចេតនា ណាមួយ ដើម្បី ចង់ឱ្យ សត្វ គោ ទាំងនោះ ស្លាប់ នោះ ទេ ហើយ លោក ទទួលស្គាល់ ថា លោក ពុំ បាន រាយការណ៍ ជូន ទៅ ប៉ុស្តិ៍ ឬ អាជ្ញាធរ នៅ គ្រា ដែល មាន សត្វ គោ ចូល ក្នុង ចម្ការ របស់ លោក ដែរ ។ ចំណែក ម្ចាស់ គោ ទៀត ក៏ លោក ពុំដែល ស្គាល់ ថា ជា នរណា ឡើយ ទើបតែ ស្គាល់ នៅ ពេល ដែល ប្រទះ ឃើញ សត្វ គោ ស្លាប់ នៅ ក្នុង ដីចម្ការ របស់ ខ្លួន តែ ប៉ុណ្ណោះ ។

ទាក់ទិន ករណី ខាងលើ លោក លី មី ណា អភិបាលស្រុក បុរី អូរ ស្វាយ សែន ជ័យ បាន ឲ្យ ដឹង ថា ករណី ខាងលើ លោក បាន ឲ្យ មន្ត្រី ជំនាញ ស្រាវជ្រាវ ហើយ ។

លោក អភិបាលស្រុក បាន លើក ឡើង ថា ករណី ខាងលើ នេះ ភាគី ទាំង ពីរ គឺ មាន កំហុស ទាំង សងខាង ទី ១ ម្ចាស់ សត្វ ចិញ្ចឹម គួរតែ មាន ក្រោល ត្រឹមត្រូវ ចៀសវាង ប៉ះពាល់ ដល់ ផលប្រយោជន៍ អ្នក ដទៃ ។ ទី ២ ម្ចាស់ ចម្ការ គួរ ណា ពេល ឃើញ មាន សត្វ គោ ចូល ដីចម្ការ របស់ ខ្លួនគួរ ចាប់ រក្សា ទុក រាយការណ៍ ជូន ទៅ ប៉ុស្តិ៍ ឬ អាជ្ញាធរ ឬ ទៅ ម្ចាស់ សត្វ គោ នោះ ផង ដែរ ។

ពាក់ព័ន្ធ ករណី ខាងលើ នេះ ដែរ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំ អូរ ស្វាយ នា ថ្ងៃ ទី ១៧ ខែមេសា នេះ បាន ចេញ លិខិត អញ្ជើញ ឲ្យ ឈ្មោះ រិ ទ្ធ មក ស្ដាប់ ចម្លើយ ពី ករណី គោ ស្លាប់ ១២ ក្បាល កាលពី ថ្ងៃ ទី ១៦ ខែមេសា នៅ ចំណុច ក្រោយ ផ្ទះ របស់ ខ្លួន ។

បច្ចុប្បន្ន គេ នៅ មិន ទាន់ ដឹង ថា មន្ត្រី មាន សមត្ថកិច្ច ស៊ើបអង្កេត វិនិច្ឆ័យ ក្នុង ករណី ខាងលើ នោះ ជា យ៉ាងណា នោះ ឡើយ ខណៈ ម្ចាស់ គោ ដែល ជា មន្ត្រី យោធា ចិញ្ចឹមសត្វ ព្រ លែង ពាស វាល ពាស កាល គ្មាន សណ្ដាប់ធ្នាប់ ហើយ ចូល ទៅ ដល់ ក្នុង ដីចម្ការ របស់ គេ ពុល ស្លាប់ ដោយ ខ្លួនឯង ហើយ ដាក់ ពាក្យបណ្ដឹង ប្ដឹង ទៅ ម្ចាស់ ចម្ការ គេ ថែម ទៀត ៕

អត្ថបទពាក់ព័ន្ធ

Back to top button