
នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត SsangYong ពាក់ស្លាកលេខ ភ្នំពេញ 2AV-5957 បុកពីក្រោយរថយន្ត Toyota Hilux Vigo ពាក់ស្លាកលេខ ភ្នំពេញ 2BN-6766 បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ភាគីទាំងសងបានធ្វើការដោះស្រាយគ្នាដោយសន្តិវិធី ដោយខាងភាគីរថយន្ត Ssang Yong សុខចិត្តព្រមចេញសងថ្លៃខូចខាតរថយន្ត Toyota Hilux Vigo ដើម្បីបញ្ចប់រឿងនេះនៅនឹងកន្លែងកើតហេតុ៕







