
កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តចំនួន២គ្រឿងបានបុកគ្នា តែជាសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្ស រងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ ដែលមានទីតាំងស្ថិនៅលើផ្លូវលេខ១៤៦B ឬ វិថី សម្តេចសង្ឃ ទេព វង្ស ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ត្រង់ចំណុចផ្លូវកោង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា រថយន្តកុងទីនរ័ បើកបរដោយមិនទាន់ស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីស្រុកស្ទឹងហាវទៅកាន់ខេត្តព្រះសីហនុ។ ក្រោយពេលកើតហេតុ អ្នកបើកបរបានគេចខ្លួនបាត់។ ចំណែកឯរថយន្តលុចសីស បើកបរដោយមិនទាន់ស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចបន្តដោះស្រាយទៅតាមនិតិវិធីច្បាប់៕


