ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងបើកឆ្លងផ្លូវបំពានស្តុបជ្រុលទៅបុកកង់បីឥណ្ឌាបណ្តាលអោយក្រឡាប់០៣ជុំ

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២១និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចស្តុបកោសដូង តាមបណ្តោយមហាវិថី ម៉ៅសេទុង កែងផ្លូវ២៣០ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្ត Nissan Navara មួយគ្រឿងបើកឆ្លងផ្លូវបំពានស្តុប ជ្រុលទៅបុក កង់បីឥណ្ឌាពេញទំហឹង បណ្តាលអោយក្រឡាប់០៣ជុំ តែសំណាងដែលមិនមានអ្នករងរបួស ហើយរថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button