ព័ត៌មានជាតិ

គ្រោះថ្នាក់ណាស់! ប្រហិតសាច់ត្រីប្រា កិន ចំនួន២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

ភ្នំពេញ៖ យោងតាមការឱ្យដឹងពីមន្រ្តីស៊ើបអង្កេតនៃសាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប.) រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ ភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើ ប្រហិតសាច់ត្រីប្រាកិន ដែលអ្នកដឹកជញ្ជូនអះអាងថា បាននាំចូលតាមច្រកព្រំដែន នៃខេត្តកណ្តាល ដោយផ្ទុកក្នុងរថយន្ត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។


ជាលទ្ធផល សមត្ថកិច្ចចម្រុៈ បានធ្វើការត្រួតពិនិត្យឃើញថា ផលិតផលប្រហិតត្រីប្រាកិនទាំងនោះ មានការវេចខ្ចប់ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានស៊ីតុណ្ហភាពស្របតាមស្តង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារបញ្ជាក់ពីប្រភពដើមនៃផលិតផលឡើយ។


ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យនេះ សមត្ថកិច្ចចម្រុះបានធ្វើការដកហូត និងបំផ្លាញចោលតាមនីតិវិធី នូវផលិតផល ប្រហិតត្រីប្រាកិនចំនួន ២ ០០០គីឡូក្រាម (ឬ២តោន)នេះ នៅទីលានចាក់សម្រាមស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ

Back to top button