
តាកែវ ៖ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានករណីប៉ុនប៉ង ឃាតកម្ម ជនរងគ្រោះ ឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ មុខរបរ លក់ដូរ រស់នៅ តាំងក្រសាំង មុខប្រលានយន្តហោះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះរថយន្តម៉ាកកូរ៉េពណ៌ស បានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក សហកាជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្វាវ ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕


