ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណី ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា

កណ្តាល ៖ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនជាតិចិនម្នាក់ក្នុង ករណី:ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា កើតហេតុថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
*ជនរងគ្រោះ÷ ០១នាក់
-ឈ្មោះលន់ វិរះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
*ជនសង្ស័យ÷ ០១នាក់
-ឈ្មោះ អា ហ្វី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មានស្រុកកំណើតប្រទេសចិន មិនមានទីលំនៅច្បាស់លាស់ (ឃាត់ខ្លួន) ធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយះពេល១០ឆ្នាំមកហើយ នឹងមិនមានលិខិតឆ្លងដែនទេ។
*អ្នកបកប្រែ÷០១នាក់
-ឈ្មោះលី តារ៉ា ភេសប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល លេខទូរស័ព្ទ 086 353 168
*សម្ភារះខូចខាតរួមមាន÷
-បែកកញ្ចក់ខាងមុខរបស់រថយន្ត ម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-5135 ។
*វត្ថុតាងចាប់យករួមមាន÷
-ដំបងឈើមូលដើមប្រេងខ្យល់ ទំហំ៦មីលីម៉ែត្រ ប្រវែង១,១៨ម៉ែត្រ ។
ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button