ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ខេត្តពោធិ៍សាត់៖ បេីតាមការបញ្ជាក់ពីលោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារ សន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ កាលពីម្សិលមិញនេះ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់ទឹក ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យឈ្មោះ ធុន អូន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងវត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់ ទម្ងន់៧,៦៨ក្រាម ថ្លឹងតែសាច់ថ្នាំ, ទូរស័ព្ទដៃ ១គ្រឿង។ ជនសង្ស័យខាងលេីបានសារភាពថា ចំពោះថ្នាំញៀននេះជារបស់ឈ្មោះ ថៃ រួចសមត្ថកិច្ចឈានទៅបង្រ្កាបនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង៩ និង២៥នាទី នៅចំណុចមន្ទីរពេទ្យបង្អែកស្រុកក្រគរ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀត ឈ្មោះ សូ ថៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងវត្ថុតាង ទូរស័ព្ទដៃចំនួន ១គ្រឿង មានផ្ទុកសារធាតុញៀនក្នុងទឹកនោម(+)។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button