ព័ត៌មានជាតិ

ឃាត់ខ្លួន វៀតណាម ២ នាក់ ប្តី ប្រពន្ធ ជួញដូរ កាំភ្លើង ចម្ពាម កែ ច្នៃ ប្រើ គ្រាប់ លោហៈ ខុសច្បាប់

រាជធានី ភ្នំពេញ ៖ កាលពី ថ្ងៃ ទី ២៤ ខែមីនា ឆ្នាំ ២០២៤ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា បាន បើក ការ ស៊ើបអង្កេត ស្រាវជ្រាវ លើ ករណី ការ ជួញដូរ កាំភ្លើង ចម្ពាម កែ ច្នៃ ប្រើ គ្រាប់ លោហៈ ខុសច្បាប់ ដែល ផ្សព្វផ្សាយ លក់ តាម រយៈ ទំព័រ ហ្វេ ស បុក ឈ្មោះ កាំភ្លើង ចំពាមកៅស៊ូ VIP 10 ។

ដោយ មានការ អនុញ្ញាត្ត ពី តំណាង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា បាន សហការ ជាមួយ សមត្ថកិច្ច នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ធ្វើការ ឆែកឆេរ ទីតាំង រក្សា ទុក កាំភ្លើង ចំពាម កែ ច្នៃ ប្រើ គ្រាប់ លោហៈ ចំនួន ២ ទីតាំង ដែល មាន ភូមិសាស្ត្រ ក្នុង ខណ្ឌមានជ័យ និង ឈាន ដល់ ការ ឃាត់ខ្លួន ជនសង្ស័យ ២ នាក់ ប្តី ប្រពន្ធ ជា ជនជាតិ វៀតណាម និង ដកហូត បាន កាំភ្លើង ចំពាម កែ ច្នៃ ខុសច្បាប់ បាន ចំនួន ២៧២ ដើម និង គ្រាប់ លោហៈ បាន មួយ ចំនួន ធំ ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង ២ នាក់ ត្រូវ បាន នាយកដ្ឋាន កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាម នីតិវិធី ៕

អត្ថបទពាក់ព័ន្ធ

Back to top button