ព័ត៌មានជាតិ

ចាប់ចោរប្រុសស្រី៣នាក់បញ្ជូនទៅតុលាការ ករណី ជិះ កង់ ទៅ លួចម៉ូតូនៅកន្លែងផ្ញើក្នុងមន្ទីរពេទ្យបង្អែក ចតុមុខ

រាជធានី ភ្នំពេញ ៖ ជនសង្ស័យ ជា ចោរ ប្រុសស្រី ចំនួន ៣ នាក់ ពាក់ព័ន្ធ ករណី ជិះ កង់ ចូល ទៅ លូច ម៉ូតូ នៅ កន្លែង ផ្ញើ កង់ ម៉ូតូ របស់ មន្ទីរ ពេទ្យ បង្អែក ចតុមុខ កាលពី ថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ត្រូវ បាន កម្លាំង សមត្ត កិច្ច ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បញ្ជូន ទៅ សាលាដំបូង រាជធាន ភ្នំពេញ ។

ដោយ ទទួល បានការ បញ្ជា ដឹកនាំ ដ៏ ខ្ពង់ខ្ពស់ ពី ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ អគ្គស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ និង លោក វរសេនីយ៍ឯក ប៊ុ ន សត្យា ស្នងការ រង ទទួល ផែន ការងារ នគរបាល ព្រហ្មទណ្ឌ និង លោក ឧត្តមសេនីយ៍ត្រី លី ប៊ុ ន អេ ង ស្នងការ រង នៅ ថ្ងៃ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក វរៈសេនីយ៍ទោ ម៉ ម សា វន នាយការិយាល័យ ដឹកនាំ ផ្ទាល់ បាន ធ្វើការ ស្រាវជ្រាវ យ៉ាង យកចិត្តទុកដាក់ ឈាន ដល់ ការ ឃាត់ខ្លួន ជនសង្ស័យ ជា បន្តបន្ទាប់ ចំនួន ៣ នាក់ ពាក់ ពន្ធ ករណី លួច ម៉ូតូ ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ ២០២២ ពាក់ ផ្លា ក លេខ ភ្នំពេញ 1JF-8172 មួយ គ្រឿង នៅ ចំណុច កន្លែង ផ្ញើ កង់ ម៉ូតូ ក្នុង មន្ទីរពេទ្យ បង្អែក ចតុមុខ ដែល ស្ថិត តាម ផ្លូវជាតិ លេខ ៥ សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

ជនសង្ស័យ ទាំង ៣ នាក់ នោះ ៖
១. ឈ្មោះ ង្វៀ ង ង៉ុ ក ឡាំង ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ទិញ . លក់ អេ ត ចាយ មាន ទីលំនៅ ផ្ទះ ជួល ផ្លូវ បេតុង សង្កាត់ ឬ ស្សី កែវ ខណ្ឌ ឬ ស្សី កែវ រាជធានី ភ្នំពេញ   ។
២. ឈ្មោះ ង្វៀ ង ធី យ៉ាង ភេទ ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ស្នាក់ នៅផ្ទះ ជួល ផ្លូវ បេតុង សង្កាត់ ឬ ស្សី កែវ ខណ្ឌ ឬ ស្សី កែវ រាជធានី ភ្នំពេញ   ។
៣. ឈ្មោះ ស័ ក្ត វ ណ្ណា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ស្នាក់ នៅផ្ទះ ជួល ផ្លូវលំ សង្កាត់ ទួល សង្កែ ១ ខណ្ឌ ឬ ស្សី កែវ រាជធានី ភ្នំពេញ   ។

ពេល ឃាត់ខ្លួន សមត្ថកិច្ច បាន ធ្វើការ ដកហូត ៖
– ដែក សំប៉ែត ចុង ស្រួច មាន ដង រាង អក្ស រអិល ( ឧបករណ៍ សម្រាប់ ធ្វើ សកម្មភាព កាច់ សោ កុងតាក់ លួច យក ម៉ូតូ ) ចំនួន ១ 
– គ្រឿងញៀន ម៉ា ទឹកកក ចំនួន ១ កញ្ចប់ តូច ។

ជន រង គ្រោះ ដែល ជា ម្ចាស់ ម៉ូតូ មានឈ្មោះ តុង ស្រី ស ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ផ្ទះ ជួល ផ្លូវលំ ភូមិ បាក់ ទូក សង្កាត់ ទួល សង្កែ ១ ខណ្ឌ ឬ ស្សី កែវ រាជធានី ភ្នំពេញ មុខរបរ លក់ដូរ ។

សមត្ថកិច្ច បានអោយ ដឹង ថា កាលពី ពី រសៀល ថ្ងៃ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ មាន ចោរ ចូល លួច ម៉ូតូ ១ គ្រឿង ដូច ភិនភាគ ដែល បាន រៀបរាប់ ខាងលើ នៅ កន្លែង ផ្ញើ កង់ ម៉ូតូ ក្នុង មន្ទីរពេទ្យ បង្អែក ចតុមុខ បង្ក ឡើង ដោយ ជនសង្ស័យ ចំនួន ០២ នាក់ ។ បន្ទាប់ មក ជន រង គ្រោះ ក៏ បាន ទៅ ដាក់ ពាក្យបណ្តឹង នៅ សមត្ថកិច្ច ទើប សមត្ថកិច្ច បើក ការ ស្រាវជ្រាវ និង ឃាត់ បាន ជនសង្ស័យ រហូត ដល់ ទៅ ៣ នាក់ ។
សមត្ថកិច្ច អោយ ដឹង ទៀត ថា ក្រោយ ឃាត់ខ្លួន ជនសង្ស័យ បាន សារភាព ប្រហាក់ប្រហែល គ្នា ថា វេលា ម៉ោង ប្រហែល ១២ និង ៤០ នាទី យប់ ថ្ងៃ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ជនសង្ស័យ ឈ្មោះ ង្វៀ ង ង៉ុ ក ឡាំង និង បក្ខពួក ម្នាក់ ទៀត បាន នាំ គ្នា ជិះ កង់ ចេញពីផ្ទះ ជួល ទៅ សួរសុខទុក្ខ អ្នក ស្គាល់គ្នា ដែល កំពុង សម្រាក នៅ មន្ទីរពេទ្យ បង្អែក ចតុមុខ ។ ហើយ ពេល ទៅ ដល់ទី នោះ ជនសង្ស័យ បាន យក កង់ ទៅ ទុក នៅ កន្លែង ផ្ញើ កង់ ម៉ូតូ ក្នុង មន្ទីរពេទ្យ ហើយ អ្នក ទទួល ផ្ញើ កង់ ម៉ូតូ ក្នុង មន្ទីរពេទ្យ ក៏ បាន កឹ ប សំបុត្រ និង ប្រគល់ ចុង សំបុត្រ ឲ្យ ទៅ ជនសង្ស័យ រួច ជនសង្ស័យ ក៏ នាំ គ្នា ដើរ ចូល ទៅ ក្នុង មន្ទីរពេទ្យ ។ រហូត ដល់ វេលា ម៉ោង ១ និង ៣០ នាទី យប់ ថ្ងៃ ដដែល ជនសង្ស័យ ក៏ នាំ គ្នា ចេញ ទៅ វិញ ដោយ បាន ទៅ យក កង់ នៅ កន្លែង ផ្ញើ តែ ឆ្លៀតឱកាស ពេល នោះ បានឃើញ ម៉ូតូ ១ គ្រឿង ដែល ដាក់ ផ្ញើ នៅ កន្លែង ផ្ញើ កង់ ម៉ូតូ មាន កូនសោ ម៉ូតូ ជាប់ ស្រាប់ ជនសង្ស័យ បាន ដោះ យក សំបុត្រ ផ្ញើ កង់ របស់ ខ្លួន ទៅ កឹ ប លើ ម៉ូតូ របស់ ជន រង គ្រោះ ហើយ ដក យក កូនសោ ម៉ូតូ ដើរ ចេញ មក ខាងក្រៅ រួច បា ម ហៅ ឈ្មោះ ង្វៀ ង ធី យ៉ាង ( ភេទ ស្រី ) ឲ្យ ទៅ ជួប នៅ មុខ មន្ទីរពេទ្យ និង បាន ហុច កូនសោ ម៉ូតូ និង កន្ទុយ សំបុត្រ ផ្ញើ កង់ ដែល បាន យក ទៅ កឹ ប លើ ម៉ូតូ ដើម្បី ជិះ ចេញ ។

ចម្លើយ សារភាព បន្ត ថា នៅ ពេល ឈ្មោះ ង្វៀ ង ធី យ៉ាង បន្លំ លួច យក ម៉ូតូ នោះ បាន ហើយ ក៏ ចេញ ទៅ ជួប ឈ្មោះ ង្វៀ ង   ង៉ុ ក ឡាំង រួច ឌុ ប គ្នា ទៅ ជួប ឈ្មោះ ស័ ក្ត វ ណ្ណា នៅ ម្តុំ លូ ទឹក ស្អុយ សង្កាត់ ទួល សង្កែ ១ ខណ្ឌ ឬ ស្សី កែវ ដើម្បី ឲ្យ ឈ្មោះ ស័ ក្ត វ ណ្ណា ជួយ រក អ្នកទិញ ម៉ូតូ យក ប្រាក់ ចែក គ្នា ។ លុះ ព្រឹក ឡើង ថ្ងៃ ដដែល ពួក គេ ទាំង ៣ នាក់ បាន នាំ គ្នា ជិះ ម៉ូតូ យក ទៅ លក់ ឲ្យ ឈ្មោះ សី ភេទ ប្រុស អាយុ ប្រហែល ៣៨ ឆ្នាំ នៅ ផ្សារ ស័ង្កសី ផ្លូវជាតិ លេខ ៣ ស្រុក សំរោង ខេត្តតាកែវ ។ ឈ្មោះ សី ក៏ បាន ពិនិត្យ មើល ម៉ូតូ រួច ហើយ ក៏ ព្រមព្រៀង តម្លៃ ៣០០ ដុល្លារ អា មេ រិ ក តែ ពេល នោះ អ្នកទិញ មិន ទាន់ បាន ប្រគល់ ប្រាក់ ឲ្យ ជនសង្ស័យ ទេ ពួក គេ ក៏ ជិះ ម៉ូតូ កង់ បី ត្រឡប់ មក ភ្នំពេញ វិញ ហើយ ចែកផ្លូវ គ្នា ទៅ ផ្ទះ រៀងខ្លួន ។ រហូត ដល់ វេលា រសៀល ឈ្មោះ សី បាន ផ្ញើ ប្រាក់ ថ្លៃ ទិញ ម៉ូតូ នោះ ឲ្យ មក ឈ្មោះ ស័ ក្ត វ ណ្ណា តាម វី ង ចំនួន ៣០០ ដុល្លារ អា មេ រិ ក លុះដល់ ល្ងាច ឈ្មោះ ស័ ក្ត វ ណ្ណា បាន ហៅ ឈ្មោះ ង្វៀ ង ង៉ុ ក ឡាំង ប្រគល់ ប្រាក់ ថ្លៃ លក់ ម៉ូតូ ចំនួន ៩០០,០០០ រៀល និង ប្រាប់ ថា វា ដក យក ប្រាក់ ជា ចំណែក របស់ វា ចំនួន ៣០០,០០០ រៀល ។

បន្ទាប់ ពី បាន ស្តាប់ ចម្លើយ ពាក់ព័ន្ធ បទល្មើស លួច ជាក់ស្តែង និង ស្រប តាម ពាក្យបណ្តឹង របស់ ជន រង គ្រោះ ទើប សមត្ថកិច្ច បាន កសាង សំណុំរឿង បញ្ជូន ជនសង្ស័យ ទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាម នីតិវិធី ៕

អត្ថបទពាក់ព័ន្ធ

Back to top button