ព័ត៌មានជាតិ

ចាប់ជនដៃដល់បានហើយករណីសម្លាប់យុវជនម្នាក់ដុតឆេះ ខ្លោចក្នុងរណ្តៅសំរាម

រាជធានី ភ្នំពេញ ៖ ទីបំផុត ! កម្លាំង ជំនាញ របស់ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បាន ស្រាវជ្រាវ រហូត ដល់ ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ នៅ វេលា ម៉ោង ១៧ និង ០០ នាទី ថ្ងៃ ទី ៦ ខែមីនា ឆ្នាំ ២០២៤ នេះ ក្នុង សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណី ស ម្លា . ប់ ជន រង គ្រោះ ម្នាក់ ហើយ ដុត សាកស . ព ក្នុង រណ្តៅ ដុត សំរាម នៅ ក្រុង ប៉ោយ ប៉ែ ត ។

សមត្ថកិច្ច បានអោយ ដឹង ថា នៅ ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០២៤ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ប៉ោយ ប៉ែ ត បាន ទទួល បណ្ដឹង ពី ឈ្មោះ ហុ ក ចិន្ដា ភេទ ស្រី អាយុ ៣១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ភូមិ បា លិ លេ យ្យ ២ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ដោយ បាន រាយការណ៍ ថា នៅ ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០២៤ វេលា ម៉ោង ប្រហែល ៤ ទៀប ភ្លឺ ខ្លួន បាន បាត់ ប្អូនប្រុស ម្នាក់ ឈ្មោះ ហុ ក ដុល្លារ អាយុ ១៥ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ម៉ាត ជាមួយនឹង ម៉ូតូ ១ គ្រឿង ម៉ាក HONDA SCOOPY ពណ៌ ក្រហម ផលិត ឆ្នាំ ២០២៣, ទូរ សព្ទ iPhone11 មួយ គ្រឿង , ខ្សែដៃ ផ្លា ក ទី ន ១ ខ្សែ និង ចិញ្ចៀន ផ្លា ក ទី ន ១ វង់ ដោយនៅ ថ្ងៃ ទី ២៩ ខែមីនា ឆ្នាំ ២០២៤ វេលា ម៉ោង ប្រហែល ១៩ និង ០០ នាទី ប្អូនប្រុស ខ្លួន បាន ជិះ ម៉ូតូ ថា ទៅ ដើរ លេង នៅ ក្រៅ រហូត ដល់ ម៉ោង ១២ យប់ មិនឃើញ ចូល ផ្ទះ ឪពុក ខ្លួន ក៏ តេ ទៅ ថា ឆាប់ មក ផ្ទះ ឈ្មោះ ហុ ក ដុល្លារ ក៏ បាន ឆ្លើយ ថា តិច ទៅ ដល់ ហើយ ប៉ា លុះដល់ ម៉ោង ៤ ទៀប ភ្លឺ មិនឃើញ មក ផ្ទះ ក្រុម គ្រួសារ តេ ទូរ សព្ទ ក៏ លែង ចូល និង សួរ មិត្តភក្ដិ និង កន្លែងធ្វើការ របស់ ឈ្មោះ ហុ ក ដុល្លារ ក៏ មិន មាន អ្នក ណា គេ ដឹង និង គ្មាន ដំណឹង រហូត មក ដល់ ឥឡូវ ។

សមត្ថកិច្ច បាន បន្ត ថា នៅ ថ្ងៃ ទី ២៩ ខែមីនា ឆ្នាំ ២០២៤ ដដែល នេះ ប្រជាពលរដ្ឋ បាន យក សំរាម ទៅ ដុត ចោល ក្នុង រណ្តៅ ដុត សំរាម ហើយ ប្រទះ ឃើញ សាកសព ត្រូវ ដុត ចោល ក្នុង រណ្តៅ ដែល មាន ភិនភាគ ដូច ទៅ នឹង ជន រង គ្រោះ ខាងលើ ហើយ បាន រាយការណ៍ ជូន សមត្ថកិច្ច ក្រោយ ពី បាន ធ្វើ កោសល្យវិច័យ គឺ សាកស . ព មាន សភាព កាត់ កដៃ និង កាត់ ម្រាមដៃ កាត់ កែងជើង ហើយ យក មក ដុត ចោល នៅ រណ្តៅ ដុត សំរាម ឆេះ សល់ តែ ដងខ្លួន និង សាច់ ដុំដៃ និង ក្បាល ឆេះ សក់ អស់ ស្ថិត នៅ ក្នុងភូមិ អណ្តូង ថ្ម មាស សង្កាត់ ផ្សារ កណ្តាល ក្រុង ប៉ោយ ប៉ែ ត ។

ក្រោយ ពី ទទួល បាន ព័ត៌មាន ដោយ អនុវត្ត តាម បទបញ្ជា របស់ នាយ ឧត្តមសេនីយ៍ ស ថេ ត អគ្គស្នងការ នគរបាល ជាតិ , អគ្គស្នងការ រង ទទួល ផែន អគ្គស្នងការ រង ទទួល នាយកដ្ឋាន , ឧត្តមសេនីយ៍ឯក ង៉េ ង ជួ ប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បាន បញ្ជា កម្លាំង ជំនាញ នាយកដ្ឋាន បើក ការ ស្រាវជ្រាវ ដោយ កម្លាំង ជំនាញ របស់ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី រ័ ត្ន និង លោក ហែម បូ ណា និង លោក វរសេនីយ៍ឯក ឆាន់ គឹ ម លី អនុប្រធាន នាយកដ្ឋាន បាន ធ្វើការ សហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការដ្ឋាន នគរបាល ក្រុង ប៉ោយ ប៉ែ ត ប្រើ វិធានការ ជំនាញ ធ្វើការ ស្រាវជ្រាវ តាម នីតិវិធី រហូត កំណត់ បាន អត្តសញ្ញាណ និង ទីតាំង លាក់ខ្លួន របស់ ជនសង្ស័យ ។

សមត្ថកិច្ច បាន បញ្ជាក់ ថា លុះដល់ ថ្ងៃ ទី ៦ ខែមីនា ឆ្នាំ ២០២៤ វេលា ម៉ោង ១៧ និង ០០ នាទី កម្លាំង ជំនាញ របស់ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បាន បន្ត ស្រាវជ្រាវ រហូត ដល់ ធ្វើការ ឃាត់ខ្លួន បាន ជនសង្ស័យ បាន ចំនួន ម្នាក់ ឈ្មោះ ជា សា រាជ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ នៅ ត្រង់ ចំណុច សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ។

សូម រម្លឹក ថា ជន រង គ្រោះ ដែល ត្រូវ គេ ស ម្លា . ប់ ហើយ យក ទៅ ដុត ឆេះ ខ្លោច ក្នុង រណ្តៅ ចាក់សំរាម ដោយ ដៃ ជាប់ ចំណង ក្រណាត់ អាវ ព័ទ្ធ ទៅ ក្រោយ នៅ ចំណុច ខាងជើង គណបក្ស ក្រុង ប៉ោយ ប៉ែ ត ស្ថិត ក្នុងភូមិ អណ្តូង ថ្ម មាស សង្កាត់ ផ្សារ កណ្តាល ក្រុង ប៉ោយ ប៉ែ ត នោះ ត្រូវ បាន គេ ស្គាល់ អត្តសញ្ញាណ បន្ទាប់ ពី សមត្ថកិច្ច បាន ធ្វើការ ស្រាវជ្រាវ រួច មក ។

ក្រោយ ទទួល បាន ព័ត៌មាន ភ្លាម នោះ កម្លាំង ជំនាញ បាន ចុះ ទៅ កន្លែង ដល់ កើតហេតុ និង បាន បង្កើត គណៈកម្មការ ត្រួតពិនិត្យ ស្រាវជ្រាវ រក អត្តសញ្ញាណ ឈាន ដល់ ស្គាល់ អត្តសញ្ញាណ ជន រង គ្រោះ មានឈ្មោះ ហុ ក ដុល្លារ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជា មុខរបរ បុគ្គលិក គិតលុយ នៅ ម៉ាត នៅ ភូមិ ប៉ា លិ លេ យ្យ ២ សង្កាត់ ប៉ោយ ប៉ែ ត មាន ម្ដាយ ឈ្មោះ ងួ ន ឡេ ង ភេទ ស្រី អាយុ ៥៤ ឆ្នាំ ជា ជនជាតិ វៀតណាម និង ឳ ពុក ជា ជនជាតិ ខ្មែរ ( តែ លែងលះ ) ។

តាម ការ ពិនិត្យ កន្លែង កើតហេតុ និង ពិនិត្យ សាកសព ឃើញ មាន ស្នាក ស្នាម កែងជើង ខាងស្ដាំ កាប់ ដាច់ ទំហំ ៣X៤ ស . ម , ប្រអប់ដៃ ខាងស្ដាំ កាប់ ដាច់ ទំហំ ៣X៥ ស . ម , កាប់ ដាច់ ឆ្អឹង កែងដៃ ខាងស្ដាំ ទំហំ ២.៥X៧ ស . ម , កាប់ ដាច់ គល់ភ្លៅ ខាងក្រោយ ផ្នែក ខាងឆ្វេង ទំហំ ៥.៥X១៥ ស . ម ។ ដូច្នេះ ក្រុម ការងារ ត្រួតពិនិត្យ បាន សន្និដ្ឋាន ថា ជន រង គ្រោៈ ស្លាប់ ដោយសារ ត្រូវ បាន គេ កាប់ រង របួស ជា ច្រើន កន្លែង បណ្ដាល ឲ្យ ស្លាប់ ហើយ យក សាកសព ទៅ ទំលាក់ ចោល ក្នុង រណ្តៅ សំរាម ហើយ ដុត ឲ្យ ឆេះ ខ្លោច ។

សាកសព ត្រូវ បាន ប្រគល់ ជូន ទៅ ម្ដាយ ដើម្បី យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី នៅ វត្ត សូ រិ យ៉ា រាម ហៅ វត្ត ថ្មី ស្ថិត ក្នុងភូមិ ប៉ា លិ លេ យ្យ ២ សង្កាត់ ប៉ោយ ប៉ែ ត ។ ហើយ ករណី នេះ កម្លាំង សមត្ថកិច្ច នគរបាល កំពុងធ្វើការ ស្រាវជ្រាវ រក ជន ដៃដល់ យ៉ាង យកចិត្តទុកដាក់ បំផុត រហូត ដល់ ថ្ងៃ ទី ៦ មីនា នេះ ទើប ឃាត់ខ្លួន ជនសង្ស័យ ។

បច្ចុប្បន្ន ជន ដៃដល់ ត្រូវ បាន កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បាន ប្រគល់ ជូន អធិការដ្ឋាន នគរបាល ក្រុង ប៉ោយ ប៉ែ ត ដើម្បី ចាត់ការ បន្ដ តាម នីតិវិធី ៕

អត្ថបទពាក់ព័ន្ធ

Back to top button