ព័ត៌មានអន្តរជាតិ

ចិនស្នើរុស្ស៊ីគួរចាប់ដៃគ្នាដើម្បីពង្រឹងការសម្របសម្រួលនៅ អាស៊ី ប៉ាស៊ីហ្វិក 

ក្រសួង ការ បរទេស ចិន នៅ ថ្ងៃ ពុធ នេះ បាន ផ្សាយ សម្ដី មន្រ្តី ការទូត ជាន់ ខ្ពស់ របស់ ខ្លួន ដែល និយាយ ថា ប្រទេស ចិន និង រុស្ស៊ី គួរ តែ ចាប់ ដៃ គ្នា ពង្រឹង ទំនាក់ ទំនង និង ការ សម្រប សម្រួល លើ កិច្ចការ នានា នៅ អា ស៊ី ប៉ាស៊ីហ្វិក ហើយ រួម គ្នា ការពារ សន្តិសុខ ស្ថិរភាព និង ការ អភិវឌ្ឍន៍ ក្នុង តំបន់ ។ នេះ បើ តាម ការ រាយការ ណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។

អនុ រដ្ឋ មន្ត្រី ការ បរទេស ចិន លោក Sun Weidong ដែល ធ្វើ ដំណើរទស្សនកិច្ច ទៅ ក្រុង ម៉ូស្គូ នៅ ថ្ងៃ ចន្ទ -អង្គា រ សម្រាប់ កិច្ច ពិភាក្សា ស្តី ពី ទំនាក់ ទំន ង ទ្វេ ភាគី បាន និយាយ ថា ប្រទេស ចិន និង រុស្ស៊ី គួរ តែ ដើរ តួនាទី កាន់ តែ ល្អ ប្រសើរ ជា «យុថ្កា » នៃ ស្ថិរភាព ក្នុង កាលៈ ទេសៈ ផ្លាស់ ប្តូរ ប្រចាំ សតវត្សរ៍ ។នេះ បើយោ តាម ក្រសួង ដដែល។ 

លោក Sun បាន និយាយ នៅ ក្រុង មូស្គូ ថា ប្រទេស ចិន ត្រៀម ខ្លួន ជា ស្រេច ក្នុង ការ បន្ត ពង្រឹង ការ សម្រប សម្រួល ជា យុទ្ធ សាស្ត្រ រវាង ភាគី ទាំង ២ ក្នុង វេទិកា ពហុ ភាគី អន្តរជាតិ ។

បើ តាម រ៉យទ័រ កិច្ច ពិភាក្សា នៅ ទីក្រុង ម៉ូស្គូ របស់ លោក Sun រួម មានទាំង ការ ពិភាក្សា គ្នា អំពី អង្គការ សហប្រតិបត្តិការ សៀងហៃ (SCO) ដែល ជា អង្គការ នយោបាយ សេដ្ឋកិច្ច សន្តិសុខ អន្តរជាតិ និង ការពារ ជាតិ អឺរ៉ាស៊ី ដែល បង្កើត ឡើង ដោយ ចិន និង រុស្ស៊ី ក្នុង ឆ្នាំ ២០០១ ។

លោក Sun ក៏ បាន ជួប ជាមួយ រដ្ឋ មន្ត្រី ការ បរទេស រុស្ស៊ី លោក Sergei Lavrov ផង ដែរ ។  ក្រៅ ពី នេះ ប្រទេស ទាំង ២ ក៏ បាន ផ្លាស់ ប្តូរ ទស្សនៈ គ្នា ស្តី ពី វិបត្តិ អ៊ុយក្រែន និង ស្ថានភាព នៅ ឧបទ្វីប កូរ៉េ លើ បញ្ហា អន្តរជាតិ និង តំបន់ ផ្សេង ទៀត ប៉ុន្តែ សេចក្តី ថ្លែងការណ៍ របស់ ក្រសួង ការបរទេស ចិន មិន បាន ផ្តល់ ព័ត៌មាន លម្អិត អំពី ការ ពិភាក្សា ទាំង នោះ ទេ ។

ចិន និង រុស្ស៊ី បាន ពង្រឹង ទំនាក់ ទំនង គ្នា កាន់ តែ ស្អិត រមួត ទៅ ៗ ទាំង ផ្នែក សេដ្ឋកិច្ច និង កិច្ច សហប្រតិបត្តិការ យោធា ដែល ការណ៍ នេះ បង្ក ជា ការ ព្រួយ បារម្ភ ពី សំណាក់ សហរដ្ឋ អាមេរិក ដែល ជា គូ ប្រជែង ដ៏ ធំ។ ទំនាក់ ទំនង ចិន និង រុស្ស៊ី លើ កិច្ច ការ នៅ អាស៊ី ប៉ាស៊ីហ្វិក គឺ ជា បញ្ហាផល ប្រយោជន៍ រសើប មួយ សម្រាប់ លោក ខាង លិច ក៏ ដូច ជា សម្ព័ន្ធ មិត្ត ក្នុង តំបន់ ៕ 

អត្ថបទពាក់ព័ន្ធ

Back to top button