ព័ត៌មានជាតិ

ចុះបង្ក្រាបល្បែងស៊ីសងអាប៉ោង ឬចោរជើងមួយរត់ចែកជើងគ្នាចាប់ម្ចាស់ និងអ្នកលេងខ្លះអប់រំ និងធ្វើកិច្ចសន្យា

បន្ទាយ មាន ជ័យ ៖ កម្លាំង កងរាជអាវុធហត្ថ ចុះ បង្ក្រាប ល្បែងស៊ីសង ប្រភេទ អាប៉ោង ឬ ចោរ ជើង មួយ រត់ ចែក ជើង គ្នា ចាប់ ម្ចាស់ និង អ្នកលេង ខ្លះ ធ្វើការ អប់រំ និង កិច្ចសន្យា ថ្ងៃ ទី ០២ ខែមីនា ឆ្នាំ ២០២៤ នៅ ចំណុច កំពត ព្រៃ ក្បែរ ភូមិ សុខសាន្ត សង្កាត់ និមិត្ត ក្រុង ប៉ោយ ប៉ែ ត ។

លោក វរៈសេនីយ៍ត្រី នួន នី ណា រ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង ប៉ោយ ប៉ែ ត បាន ប្រាប់ ថា ៖ ក្រោយ ទទួល ព័ត៌មាន ពី ប្រជាពលរដ្ឋ មាន ល្បែងស៊ីសង ១ កន្លែង លួចលាក់ លេង នៅ កំពត ព្រៃ ដែល ជា ប្រភេទ ល្បែង អាប៉ោង ឬ ចោរ ជើង មួយ នេះ បាន លួចលាក់ លេង កម្លាំង បាន សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ចុះ បង្ក្រាប បណ្តាល អ្នកលេង ឬ ញៀន ល្បែង រត់ ចែក ជើង គ្នា អស់ ឃាត់ បាន តែ ម្ចាស់ បើក លេង និង អ្នកលេង ៤ ទៅ ៥ នាក់ ។

លោក បាន បញ្ជាក់ ថា ៖ ក្រោយ ចុះ បង្ក្រាប ល្បែង ស៊ី ង សង ខុសច្បាប់ នៅ កំពត ព្រៃ ដែល លួចលាក់ លេង ឃាត់ បាន អ្នក ញៀន ល្បែង ៤ ទៅ ៥ នាក់ ត្រូវធ្វើ កិច្ចសន្យា ហើយ ណែនាំ អោយ បញ្ឈប់ សកម្មភាព និង ដកហូត សម្ភារៈ ល្បែងស៊ីសង មាន កម្រាល អាប៉ោង និង មេអាប៉ោង ត្រូវ បាន យក ទៅ រក្សា ទុក និង យក ទៅ កម្ទេច ចោល ព្រោះ នេះ ហើយ ជា អាចោរ ជើង មួយ ។

ប្រជាពលរដ្ឋ បាន កោត ស សើរ ចំពោះ កម្លាំង កងរាជអាវុធហត្ថ ក្រុង ប៉ោយ ប៉ែ ត ដែល បាន ចុះ បង្ក្រាប ល្បែងស៊ីសង ដែល លួច លេង យូរ មក ហើយ ទើប ឃើញ សមត្ថកិច្ច ចុះ បង្ក្រាប ពិតជា សប្បាយចិត្ត ព្រោះ ល្បែងស៊ីសង នេះ ហើយ ដែល ធ្វើ អោយ ប្រជាពលរដ្ឋ មាន ហិ . ង្សា ក្នុង គ្រួសារ និង កើត មាន ចោរលួច ចោរប្លន់ និង បង្ក អសន្តិសុខ ក្នុង មូលដ្ឋាន ភូមិ . ឃុំ គ្មាន សុវត្ថិភាព ទេ ៕

អត្ថបទពាក់ព័ន្ធ

Back to top button