ព័ត៌មានជាតិ

ចូលទៅបាញ់មនុស្សដល់ក្នុងផ្ទះ របួសធ្ងន់៣នាក់នៅក្រុងពោធិ៍សាត់

(ព័ត៌មានបឋម)៖ នៅវេលាម៉ោង ៦ និង ៤០នាទីល្ងាច ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បុរសម្នាក់ក្នុងចំណោមគ្នា២នាក់ ជាខ្មាន់កាំភ្លើង ចូលទៅបាញ់មនុស្សស្រស់ៗយ៉ាងសាហាវដល់ក្នុងផ្ទះ បណ្តាលឲ្យប្តីប្រពន្ធ និងម្តាយ រងរបួសធ្ងន់ដោយមិនដឹងមូលហេតុ ដែលមានទីតាំងស្ថិតនៅ ភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រោះ។ ចំណែកឯខ្នាន់កាំភ្លើង ដែលមានគ្នា២នាក់ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យឈឹង មិនដឹងថា ទៅទីកន្លែងណាឡើយ។

ព័ត៌មានលម្អិតទាក់ទងទៅនឹងហេតុការណ៍បាញ់ប្រហារខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button