
រាជធានី ភ្នំពេញ ៖ យោង ផេ ក ស្នងការដ្ឋាន នគរបាល រាជធាន ភ្នំពេញ បានឱ្យ ដឹង ថា នៅ ថ្ងៃ ទី ១៨ ខែមេសា ឆ្នាំ ២០២៤ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល មិត្តភាព នៃ អធិការដ្ឋាន នគរបាល ខណ្ឌ ៧ មក រា បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២ នាក់ ពាក់ព័ន្ធ ករណី កាប់ ប្លន់ យក ម៉ូតូ តែ មិន បាន សម្រេច ស្ថិត នៅ ចំណុច មុខ ផ្ទះសំណាក់ ហេង លាភ សង្កាត់ មិត្តភាព ខណ្ឌ ៧ មក រា ខណៈ កម្លាំង កំពុង ល្បាត ក្នុង មូលដ្ឋាន ។
ការ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២ នាក់ ១- ឈ្មោះ ពៅ វណ្ណៈ ភេទ ប្រុស មុខរបរ រើស អេ ត ចាយ ទីលំនៅ មិន ពិតប្រាកដ ( មាន សារធាតុ ញៀន ) ។ និង ២- ឈ្មោះ គឿ ន ចរិយា ភេទ ស្រី ទីលំនៅ មិន ពិតប្រាកដ( មាន សារធាតុ ញៀន ) ។ សម្រាប់ វត្ថុ តាង ដកហូត កាំបិត តាំង ០១, ម៉ូតូ ម៉ាក Honda Beat ស្លាក លេខ ភ្នំពេញ 1IE-6877 ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ សមត្ថកិច្ច កំពុង កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ដើម្បី ចាត់ការ តាម នីតិវិធី ៕
