ព័ត៌មានជាតិ

ឆក់ខ្សែកមិនបានសម្រេច ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន

រាជធានីភ្នំពេញ ៖ ឆក់ខ្សែកមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស  ថេត  អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី  ប៊ុត  វណ្ណារដ្ឋ  អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក  ញ៉ែម  វ៉ន  ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក  វរសេនីយ៍ទោ ប៊ុត សុីម៉េង  ជានាយការិយាល័យ  បានធ្វេីការស្រាវជ្រាវនឹងបេីក ការ ស៊េីបអង្កេត កំណត់មុខ សញ្ញាធ្វេីការឃាត់ខ្លួននៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង២០និង១៥នាទី ត្រង់ចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់  ឈ្មោះ គី តុងបី  ភេទប្រុស  អាយុ១៧ឆ្នាំ  ជនជាតិខ្មែរ  (ជាអ្នកបិទគូទ)។ 

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទី  បក្ខពួកខ្លួនបានធ្វេីសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងតែមិនបានសម្រេចនៅចំណុច ផ្លូវលេខ២៧១(គល់ស្ពានស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក  ហុងដា-ស្កុបពី ពណ៌ខ្មៅ   ពាក់ស្លាកលេខ  ភ្នំពេញ  1GW-3927(របស់ជនសង្ស័យ)។ 

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី  ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ

Back to top button