ព័ត៌មានជាតិ

ឆេះការដ្ឋានក្រុមហ៊ុនធ្វើផ្លូវល្បឿនលឿន នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ កាលពីវេលារសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឆេះការដ្ឋានក្រុមហ៊ុនធ្វើផ្លូវល្បឿនលឿននៅខាងកើតភូមិពងទឹក ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការដ្ឋានក្រុមហ៊ុនផ្លូវល្បឿនលឿនមានករណីភ្លើងឆេះក្ដាពុម្ព និងសំបកកង់ឡាន(ចាស់ៗ)នៅក្នុងការដ្ឋាន ខាងកើតភូមិពងទឹក ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មូលហេតុ៖ បណ្តាលមកពីឆេះជើងជ្រាំងស្រូវដែលពលរដ្ឋច្រូតកាត់រួចពីវាលស្រែរួចរាលចូលឆេះដល់ក្នុងការដ្ឋានតែម្តង។

លទ្ធផលកិច្ចប្រតិបត្តិការ÷ ប្រើប្រាស់រថយន្ដចំនួន០៤គ្រឿង ក្នុងនោះ រថយន្ដស្នងការដ្ឋានចំនួនមួយគ្រឿង រថយន្ដអធិការដ្ឋាននគរបាលក្រុងច្បារមនចំនួនមួយគ្រឿង រថយន្ដក្រុមហ៊ុនឈុន ទ្រី ចំនួនមួយគ្រឿង និងរថយន្ដអធិការដ្ឋាននគរបាលស្រុកសំរោងទងចំនួនមួយគ្រឿង ប្រើប្រាស់ទឹកអស់៤រថយន្ដ៕

អត្ថបទពាក់ព័ន្ធ

Back to top button