ព័ត៌មានជាតិ

ឆេះអេស្កាវ៉ាទ័រអស់ចំនួន១គ្រឿង ខណៈពេលកំពុងកាយបកដីស្រែក្នុងស្រែសុខៗនៅ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

កាលពីថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ អេស្កាវ៉ាទ័រចំនួន១គ្រឿង ត្រូវបានអគ្គិភ័យឆេះ ខណៈពេលកំពុងកាយបកដីស្រែក្នុងស្រែសុខៗ ដែលមានទីតាំងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីម្ចាស់អេស្កាវ៉ាទ័របានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅពេលគាត់កំពុងកាយបកដីស្រែ។ ពេលនោះដែរ ក៏ស្រាប់តែមានធំឈ្ងៀមផ្សែង ដែលទុស្សេប្រព័ន្ធភ្លើង។ ភ្លាមនោះក៏មានអណ្ដាតភ្លើងឆាបឆេះចេញឡើងតែម្ដង។ លោកបាននិយាយទៀតថា គាត់បានព្យាយាមពន្លត់អគ្គិភ័យនោះ តែដោយសារតែកម្លាំងអគ្គិភ័យហាក់បីដូចជាមិនថមថយ ទើបគាត់ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ដើម្បីអន្តរាគម ក៏ប៉ុន្តែគ្រឿងក្នុងរបស់អេស្កាវ៉ាទ័រ ត្រូវបានអគ្គិភ័យឆេះស្ទើរអស់ទៅហើយ បានត្រឹមជួយបាញ់ពន្លត់ប៉ុណ្ណោះ៕

អត្ថបទពាក់ព័ន្ធ

Back to top button