
រាជធានីភ្នំពេញ ៖ កម្លាំង សមត្ថកិច្ចនៃ មន្ទីរ ប្រឆាំង គ្រឿងញៀន នៃ អគ្គស្នងការ នគរបាលជាតិ បាន ធ្វើការ ឆ្មក់ បង្រ្កាប ទីតាំង មួយ កន្លែង យីហោ ថាំង ហ៊ួយ ក្លឹប ដោយ ធ្វើ ការ ឃាត់ ខ្លួន ជនសង្ស័យ ជា ជនជាតិ បរទេស ជាង ១០០នាក់ រួម ទាំង ថ្នាំ ញៀន មួយ ចំនួន ផងដែរ ។
រង្វង់ ប្រតិបត្តិការ ចុះបង្ក្រាបទីតាំងខាងលើ នេះ បានធ្វើ ឡើង កាលពី វេលា ម៉ោង ១១យប់ថ្ងៃ ទី ៣១ ខែមិនា ឆ្នាំ ២០២៤ នៅ ចំណុច KTV យីហោ ថាំង ហ៊ួយ ក្លឹប ដែល ស្ថិត នៅ តាម បណ្ដោ យផ្លូវ ១០៣ សង្កាត់ បឹង ត្របែក ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ។
តាម ប្រភព បានឱ្យ ដឹង ថា មុន ពេល កើតហេតុ គឺកម្លាំង សមត្ថកិច្ច នៃ មន្ទីរ ប្រឆាំង គ្រឿងញៀន នៃ អគ្គស្នងការ នគរបាលជាតិ បាន សហការ ជាមួយ និង សមត្ថកិច្ចមូលដ្ឋាន បាន ឆ្មក់ បង្រ្កាប ទីតាំង ខារ៉ាអូខេ ខាងលើ ដោយ ធ្វើ ការ ឃាត់ ខ្លួន ជនសង្ស័យ ជា ជនជាតិ បរទេស ជាង១០០នាក់ រួម ទាំង បាន ដក ហូត វត្ថុ តាង មួយ ចំនួន សុទ្ធ សឹង ជា ប្រភេទ ថ្នាំ គ្រវីផង ដែរ ។
បច្ចុប្បន្ន ជន សង្ស័យ ប្រុស ស្រី ទាំង នោះ រួម ទាំង វត្ថុ តាង ត្រូវ បាន កម្លាំង សមត្ថកិច្ច នាំ ខ្លួន យកទៅ មន្ទីរ ប្រឆាំង គ្រឿងញៀន នៃ អគ្គស្នងការ នគរបាលជាតិ ដើម្បី សាក សួរ និង អនុវត្ត នីតិ វិធីផងដែរ ៕







