ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនប៉ារីសបូព៌ានៅ ក្រុងបាវិត ខេត្តស្វាយរៀង

កាលពីវេលាម៉ោង ២:៥៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនប៉ារីសបូព៌ា ត្រូវបានអគ្គិភ័យឆេះ ដែលមានទីតាំងស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យឆេះអគារA ជាន់ទី២ បន្ទប់២១១ ជាបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតនៅទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលក្រុង សហការជាមួយកងរាជអាវុធហត្ថក្រុង និង អាជ្ញាធរមូលដ្ឋាន ធ្វើអន្តរាគម 

រហូតដល់គ្រប់គ្រងស្ថានការណ៍បាន មិនរាលដាលដល់អគារផ្សេងទៀត ដោយប្រើប្រាស់រថយន្តអគ្គិភ័យចំនួន១គ្រឿង របស់កងរាជអាវុធហត្ថក្រុងបាវិតចំនួន១គ្រឿង ប្រើប្រាស់ទឹកចំនួន១រថយន្ត និង ប្រើប្រាស់កម្លាំងជាច្រើននាក់ផងដែរ។

លោកបានឲ្យដឹងបន្តទៀតថា អគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យសម្ភារ:មួយចំនួនដូចជា គ្រែ ពួក ចំនួន០៤គ្រែ និង  ម៉ាស៊ីនត្រជាក់ចំនួន១គ្រឿង រងការខូចខាត។ មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីអគ្គិភ័យនេះ តែជាសំណាងល្អ មិនបណ្តាលឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់នៅក្នុងអគ្គិភ័យនេះឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button